Aug 7, 2018

Google ចេញ​ផ្សាយ​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android P ដែល​មានឈ្មោះ​ថា Android 9 Pie

ក្រុមហ៊ុន Google បាន​ធ្វើការ​ប្រកាស​អំពី​ជំនាន់​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ សម្រាប់​ទូរស័ព្ទ 2019 ដែល​មាន​ឈ្មោះ​ថា Android P ឬ​ហៅ​ពេញ​ជា​ផ្លូវការ​ថា Android 9 Pie ដែល​ពាក្យ Pie គឺ​ជា​ឈ្មោះ​នំ​ប្រពៃណី​នៃ​តំបន់​អឺរ៉ុប ។
​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie គឺ​ជា​ជំនាន់​ដល់​សំខាន់​មួយ​ព្រោះ​ថា​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ 2019 នឹង​មាន​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​ ដូច្នេះ Android ត្រូវ​រៀប​ចំ​ខ្លួន​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ឲ្យ​ជំនាន់​ទូរស័ព្ទ​ថ្មី​មួយ កកើត​ជា​រូបរាង​បាន​ដោយ​មិន​មាន​បញ្ហា ។

សម្រាប់​អ្នក​ប្រើប្រាស់​ប្រាកដ​ជា​មើល​មិន​ឃើញ​ពី​ភាព​ខុស​ប្លែក​គ្នា​ច្រើន​នោះ​ទេ តែ​សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី គឺ​រឹត​តែ​ងាយស្រួល​ឲ្យ​កម្មវិធី​របស់​ពួក​គេ​ដំណើរការ​ជា​មួយ​ Android 9 Pie នេះ​ណាស់ ។ យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​បន្ត​ទៀត​ថា​តើ​មុខងារ​ថ្មី​អ្វី​ខ្លះ​ដែល​ដាក់​បញ្ចូល​ក្នុង Android 9 Pie នេះ ៕
_______________
ប្រភព Google

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក