Aug 10, 2018

តោះ​ទៅ​មើល​តម្លៃ​លក់ Galaxy Note9 នៅ​លើ​ទីផ្សារ​អាមេរិក និង អង់គ្លេស

ក្រុមហ៊ុន​ Samsung បង្ហាញ​ Galaxy Note9 រួច​ហើយ​កាលពី​យប់​មិញ ដោយ​​វា​នឹង​ត្រូវ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី 24 ខែ​សីហា នេះ ដែល​ត្រូវ​ជា ​14 ថ្ងៃ​បន្ទាប់​ពី​បើក​បង្ហាញ​ជា​ផ្លូវការ​រួច​មក ។ តែ​លោកអ្នក​ក៏​អាច​ធ្វើការ​បញ្ជា​ទិញ​ចាប់​ពី​ថ្ងៃ​នេះ​បាន​ផង​ដែរ ។
ទូរស័ព្ទ Galaxy Note9 ដែល​មាន​ទំហំ​ផ្ទុក 128GB ជាមួយ Ram 6GB នឹង​មាន​តម្លៃ​ប្រហាក់ប្រហែល 999 ដុល្លារ និង សម្រាប់​ម៉ូដែល​ដែល​មាន​​អង្គ​ចងចាំ 512GB ជាមួយ Ram 8GB នឹង​មាន​តម្លៃ 1250 ដុល្លារ ។ សម្រាប់​ពណ៌​ទូរស័ព្ទ​ នៅ​សហរដ្ឋអាមេរិក​ទទួល​បាន​តែ​ជ្រើស​ពណ៌​ខៀវ (Ocean Blue) និង​ពណ៌ស្វាយ​បែប​ផ្កា​ឡាវ៉េនឌឺ ។ សម្រាប់​នៅ​ប្រទេស​អង់គ្លេស​វិញ​អ្នក​អាច​ទិញ​បាន​ពណ៌​ខៀវ (Ocean Blue) ពណ៌ស្វាយ​បែប​ផ្កា​ឡាវ៉េនឌឺ និង​ពណ៌​ខ្មៅ​បាន។

វា​នឹង​មាន​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ A&T, Verizon, T-Mobile, Sprint, US Cellular និង Xfinity ។ ប្រិយមិត្ត​ក៏​អាច​ធ្វើការ​កុម្ម៉ង់​បាន​តាម​គេហទំព័រ​លក់​ឥវ៉ាន់​តាម​អ៊ីនធឺណិត​ល្បីៗ​ដូចជា Samsung.com និង​ពពួក​តំណាង​ចែកចាយ major retailers: Amazon, Best Buy, Costco, Walmart, Target, Sam’s Club និង Straight Talk Wireless ។ សម្រាប់​គេហទំព័រ Best Buy គឺ​មាន​ការ​លក់​បញ្ចុះ​តម្លៃ​ពិសេស ជាមួយ​នឹង​ការ​ធ្វើ​ទីផ្សារ​ជូន​ 200$ មក​វិញ និង Verizon បញ្ចុះ​តម្លៃ​100$ សម្រាប់​ទិញ​ទំនិញ​ផ្សេងៗ​វិញ ។ KHGadgets សុម​មិន​និយាយ​កម្មវិធី​លក់​នៅ​តាម​បរទេស​ច្រើន​ពេល​នោះ​ទេ ។

ចំណុច​មួយ​ដែល​អ្នក​គួរ​ដឹង​ថា Galaxy Note9 មាន​កញ្ចប់​កាដូ​ពិសេស​មួយ ដែល​ក្នុង​នោះ​មាន​កាស​ឥត​ខ្សែ AKG (កាស​ផ្ដោប​ត្រចៀក) តម្លៃ​300$ ខ្សែ HDMI ឆ្នាំ​សា​ក​ក្នុង​រថយន្ត បើ​លោកអ្នក​កក់​ទុក​ចាប់ពី​ថ្ងៃ​10 ខែ​សីហា​ដល់​ថ្ងៃ​ទី 23 ខែ​សីហា ។ មិន​ទាន់​មាន​កម្មវិធី​កក់​ទុក ឬ​លក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​ឡើយ​ទេ ។ បើ​មាន​ដំណឹង​ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា ៕

















_____________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក