Aug 16, 2018

ស្វែងយល់​ពី​កាមេរ៉ា​ជំនាន់​ថ្មី​របស់ Galaxy Note9

ក្នុង​នាម​ជា​អ្នក​បង្ហាញ​បច្ចេកវិទ្យា​សម្រាប់​ខ្មែរ ក្រុមការងារ​យើង​ខ្ញុំ​នៅ​តែ​ស្វែងរក​ព័ត៌មាន​ថ្មី​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​កាន់តែ​វៃឆ្លាត​រត់​ទាន់​បច្ចេកវិទ្យា​អស់​ទាំងនោះ​បាន ។ ​ក្នុង​ពេល​នេះ KHGadgets សូម​នាំ​ប្រិយមិត្ត​មក​ស្វែងយល់​ពី​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy Note9 ដែល​ទើប​ប្រកាស​ចេញ​ក្ដៅៗ ។ សម្រាប់​កាមេរ៉ា​ Note9 នេះ​វា​មិន​បាន​បង្កើន​ទំហំ​មេហ្គា​ភីកសែល​នោះ​ទេ ដោយ​គ្រាន់តែ​កែច្នៃ និង​មាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន ដែល ​KHGadgets នឹង​រៀបរាប់​ខាង​ក្រោម​នេះ ៖

ទូរស័ព្ទ​ Galaxy Note9 បង្កើត​ឡើង​ដោយ​មាន Dual Aperture lens ធំ​ជាង​មុន​ដល់​ទៅ F1.5 សម្រាប់​ស្រូប​ពន្លឺ ជួយ​ឲ្យ​ការ​ថត​រូបភាព​នៅ​ពេល​ងងឹត ឬ​ខ្វះ​ពន្លឺ​បាន​ល្អ​ជាង​មុន​ច្រើន ។
មុខងារ HDR ខ្លាំង​ជាង​មុន ដោយ​វា​ជួយ​កំណត់​ពន្លឺ និង​ថែម​ថយ​ពន្លឺ​ក្នុង​រូបភាព​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​អាច​កាត់​បន្ថយ​នូវ​គ្រាប់​អុចៗ​ដែល​ហៅថា noise បាន​យ៉ាង​ល្អ ។
កាមេរ៉ា​ភ្លោះ​ មាន​ len ខុស​គ្នា​តែ​ធ្វើការ​រួម​គ្នា ដែល​មួយៗ​គ្រាប់​មាន​ទំហំ ១២ មេហ្គាភីកសែល អាច​ធ្វើការ Zoom ចូល​បាន​ 2 ដង​ជា optical zoom ដោយ​មិន​ខូច​ឬ​បែក​គុណភាព​រូប ។
មុខងារ​កែ​សម្រួល​ទីតាំង​ព្រាល ក្រោយ​ពេល​ថត​ហើយ ជា​ទូទៅ​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ភ្លោះ​អាច​ថត​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន តែ​សម្រាប់​Note9 គឺ​អាច​យក​រូបថត​ដែល​ថត​ហើយ​នោះ កែសម្រួល​ព្រាល​ឡើង​​វិញ។
បញ្ញា​សិប្បនិមិត្ត​ថ្មី បាន​បញ្ចូល​ទៅ​ក្នុង​កាមេរ៉ា​ជំនាន់ Note9 នេះ​ហើយ ដែល​វា​ដឹង​នូវ​រូបភាព​ដែល​លោកអ្នក​កំពុង​ចង់​ថត រួច​កែសម្រួល​ទៅ​តាម​អ្វី​ដែល​វិស្វករ​គាត់​កំណត់​ឲ្យ​ ដែល​ជា​លទ្ធផល​យើង​នឹង​ទទួល​បាន​រូបភាព​ស្អាត​ជាង​មុន​ដោយ​មិន​បាច់​សារ៉េ​ដោយ​ខ្លួន​ឯង ។
មុខងារ​វិភាគ​រូបថត ថា​មាន​បិទ​ភ្នែក ឬ​ថត​មិន​ច្បាស់ ឬ​អាច​មក​ពី​ Len កាមេរ៉ា​ប្រឡាក់​ស្នាម​ ដែល​នេះ​ពិតជា​ជួយ​ឲ្យ​ម្ចាស់ Note9 ​បាន​ដឹង​នៅ​ពេល​លើក​កាមេរ៉ា​យក​មក​ថត​ម្ដងៗ ។
 សម្រាប់​មុខងារ​កាមេរ៉ា​ខាង​មុខ​វិញ វា​ពិត​ជា​ជួយ​បាន​ច្រើន ដោយសារ​វា​មាន​ប៊ិក S Pen ជំនាន់​ថ្មី ​ដែល​អាច​ធ្វើ​ជា​តេឡេ​សម្រាប់​បញ្ជា​ពេល​ថត​រូប ដែល​នេះ​វា​ជួយ​ឲ្យ​អ្នក​កាន់​ទូរស័ព្ទ​ចាំ​ថត​មិន​បាច់​ប្រឹង​ចុច​នាំ​ឲ្យ​រង្គើ​ទូរស័ព្ទ​ទៀត​ទេ ។
ថត​យឺត​ដល់​ទៅ 960 សន្លឹក​ក្នុង​មួយ​វិនាទី ដែល​នេះ​ជួយ​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ សម្រាប់​អ្នក​និយម​ថត​វីដេអូ​តាម​ទូរស័ព្ទ​ដៃ ។

មុខងារ AR Emoji ដែល​ស្កេន​ទម្រង់​មុខ​របស់​លោកអ្នក​ហើយ​បម្លែង​ទៅ​ជា​រូប​តុក្កតា 3D មាន​ចលនា​ទៅ​តាម​លោកអ្នក​ ។ ដែល​បន្ថែម​នូវ​ការ​ជ្រើសរើស​ពណ៌​សាច់ និង​មាន​រូបភាព​ថ្មីៗ​ជា​ច្រើន​ទៀត ។
_________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក