Aug 10, 2018

រូបភាព​ស្ដី​ពី​ការ​ដោះ​មើល​គ្រឿង​ក្នុង Galaxy Note9

ទូរស័ព្ទ Samsung Galaxy Note9 ទើប​តែ​ចេញ​នៅ​យប់មិញ​នេះ​ទេ ដែល​នាំ​មក​នូវ​លក្ខណៈ​សម្បត្តិ​ល្អៗ​ជា​ច្រើន​ដូចជា អេក្រង់​ទំហំ 6.4 អ៊ីញ , ថាមពល​ថ្ម​ធំ​ 4000 mAh , មាន​ Speaker 2 stereo , កាមេរ៉ា​ភ្លោះ​ឆ្លាត​វៃ , ប៊ិក S Pen មាន bluetooth អាច​ធ្វើ​ជា​តេឡេ​បញ្ជា​ការ​ថត​រូប បញ្ជា​ Slider ពេល​បង្ហាញ​ក្នុង​អង្គ​ប្រជុំ​ជាដើម ។

ហើយ​ឥឡូវ​មាន​ក្រុមការងារ KHGadgets ទើប​ទទួល​បាន​នូវ​រូបភាព​មួយ​ចំនួន ស្ដី​ពី​ការ​ដោះ​មើល​គ្រឿង​រឹង​របស់​ទូរស័ព្ទ Samsung Galaxy Note9 ដែល​បាន​បង្ហាញ​ពី​ទំហំ​ថ្ម 4000mAh ធំ​ជា​មុន​ តែ​រូបរាង​ប្រែប្រួល​តិច​បំផុត​ បើ​ប្រៀបធៀប​នឹង​ទូរស័ព្ទ​ Note8 ជំនាន់​មុន​របស់​វា ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​បច្ចេកវិទ្យា​បន្ថយ​កម្ដៅ water-carbon cooling system ដែល​មាន​រាង​សំប៉ែត​ធំ ខុស​ពី​មុនៗ​ដែល​មាន​រាង​ជា​បំពង់ ប៉ុន​ទុយោ​បឺត​ទឹក​ផឹក​ធម្មតា ។

ទូរស័ព្ទ​មួយ​នព​ត្រូវ​បាន​រចនា​មក​ជាមួយ​រូបរាង​ហាប់​នែក កាន់​ក្នុង​ដៃ​មិន​ខ្លាច​របូត តួ​ខ្លួន​ក្រាល​ដោយ​កញ្ចក់​ទាំង​មុខ និង​ក្រោយ ដែល​ត្រូវ​ឲ្យ​អ្នក​ប្រើ​ត្រូវ​មាន​ស្រោម​ជំនួយ​ការពារ​ពេល​ធ្លាក់​បែក​ស្រាំ ៕

















_____________
ប្រភព hi-tech.mail.ru

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក