Aug 1, 2018

រូបរាង​ដុំ​សាក​ថ្ម​ឥត​ខ្សែ​របស់ Galaxy Note9 ដែល​អាច​សាក​បាន ​២ ​ឧបករណ៍​ក្នុង​ពេល​តែ​មួយ

កាល​ពី​សប្ដាហ៍​មុន​គណនី Roland Quandt ដែល​នៅ​ក្នុង​បណ្ដាញ​សង្គម twitter បាន​បង្ហោះ​រូបភាព​អំពី​ប្រអប់​ ឧបករណ៍​សាក​ថាមពល​ឥត​ខ្សែ Wireless Charger Duo ដែល​អាច​សាក​បាន​ Galaxy Note9 និង ​នាឡិកា Galaxy Watch ក្នុង​ពេល​តែ​មួយ​បាន ។

ហើយ​ឥឡូវ​នេះ​យើង​ទទួល​បាន​រូបភាព​បន្ថែម​ទៀត​អំពី​ដុំ​សាក​ថ្ម​ឥត​ខ្សែ ដែល​មាន​លេខ​សំគាល់ EP-N6100  បង្ហាញ​រាង​នៅ​ខាង​ក្រៅ​ប្រអប់​វិញ​ម្ដង ។ វា​មាន​រាង​ទ្រវែង និង​មាន​ដុំ​មូល​សម្រាប់​ធ្វើ​ជា​បង្អែក​​ឲ្យ​ទូរស័ព្ទ Galaxy Note9 និង​នៅ​សល់​កន្លែង​ផ្សេង​ទៀត​អាច​ដាក់​សាក​ឧបករណ៍​បាន​មួយ​ទៀត និយាយ​ឲ្យ​ចំ​ទៅ​គឺ​នាឡិកា Galaxy Watch ។

ទោះ​ជា​មាន​រូបភាព​​ឲ្យ​មើល​ដូច្នេះ​ក្ដី​ ក៏​យើង​មិន​ទាន់​អាច​ប្រាកដ​ថា​នេះ​ជា​ឆ្នាំ​សាក​​ ដែល​មក​ជាមួយ Galaxy Note9 ឬ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ត្រូវ​ទិញ​ក្រៅ​បន្ថែម​ទៀត​នោះ​ទេ ។ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​បន្ត​ទៀត​ជាមួយ KHGadgets ថា​តើ​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​នឹង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ Unpack របស់ Samsung នា​ខែ​សី​ហា​នេះ ៕


_____________
ប្រភព twitter

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក