Aug 11, 2018

បន្ទាប់​ពី Galaxy Note9 បង្ហាញ​ខ្លួន​រួច ឥឡូវ Samsung ចេញ​វីដេអូ​ឌឺ​រឿង​ប៊ិក S Pen និង​ថាមពល​ថ្ម

ប្រិយមិត្ត​បាន​ដឹង​ហើយ​អំពី​ការ​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​កំពូល​ទូរស័ព្ទ Samsung Galaxy Note9 ដែល​មាន​ការ​​កែប្រែ និង​បន្ថែម​មុខងារ​ជា​ច្រើន​​រួម​មាន​ដូចជា ប៊ិក S Pen អាច​ធ្វើ​ជា​តេឡេ​បញ្ជា ,​ ថ្ម​ធំជាង​មុន​ដល់ 400mAh ​, ប្រព័ន្ធ​បន្ថយ​កម្ដៅ​ថ្មី និង​អេក្រង់​ធំ​ជាង​មុន​ដល់ 6.4 អ៊ីញ ។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​អញ្ចឹង Samsung បាន​បង្ហោះ​វីដេអូ​នៅ​ក្នុង​ប៉ុស្តិ៍​ផ្សាយ YouTube : Samsung US អំពី​មុខងារ​មួយ​ចំនួន​ដែល​ខាង Apple អត់​មាន និង​ធ្វើ​មិនបាន​ល្អ ដែល​ជា​សរុប​ន័យ​គឺ​ត្រូវ​ប្ដូរ​មក​ប្រើ​ទូរស័ព្ទ​ Samsung វិញ ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖




សម្រាប់ KHGadgets ដែល​ជា​គេហទំព័រ​បច្ចេកវិទ្យា​ឥត​លម្អៀង យល់​ឃើញ​ថា Samsung ព្យាយាម​លើក​ចំណុច​ល្អ​របស់​ខ្លួន​ត្រង់​ចំណុច​ដែល​ Apple នៅ​ខ្សោយ ឬ​មិន​ទាន់​មាន យក​មក​ផលិត​ជា​វីដេអូ​ដើម្បី ទាក់ទាញ​អ្នក​ប្រើប្រាស់ iPhone ឲ្យ​មក​ងាក​មើល​ផលិត​ផល Galaxy ។ តែ​ដោយសារ​អត្ថន័យ​បែប​កំប្លែង និង​ឌឺដង ធ្វើ​ឲ្យ​អ្នក​ប្រើ iPhone មួយ​ចំនួន​គេ​មិន​សប្បាយ​នឹង​ការ​មើល ឬ​គិត​ដល់​ចង់​ផ្លាស់ប្ដូរ​នោះ​ទេ ៕
_____________
ប្រភព Youtube

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក