Aug 14, 2018

ប្រៀបធៀប​ទូរស័ព្ទ Galaxy Note9 រវាង Huawei P20 Pro ថា​តើ​មួយ​ណា​ខ្លាំង​គេ​ ?

បាទ​នេះ​ជា​អត្ថបទ​ប្រៀបធៀប​មួយ​ទៀត​ហើយ ដែល​គេហទំព័រ KHGadgets យើង​ខ្ញុំ​ចង់​ឲ្យ​ប្រិយមិត្ត​ ស្វែងយល់​បន្ថែម​ពី​ឧបករណ៍​នីមួយៗ ឲ្យ​បាន​ទាន់​ពេល​វេលា មុខ​នឹង​សម្រេច​ចិត្ត​ទិញ​ឧបករណ៍​ទាំងនោះ​យក​មក​ប្រើប្រាស់ ។ យើង​ដឹង​ហើយ​ថា Galaxy Note9 បាន​ Update ចេញ​ពី Note8 ដោយ​បាន​កែប្រែ​តែ​លើ​គ្រឿង​រឹង​ខាង​ក្នុង ដោយ​បន្ថែម​ថ្ម​ធម​ដល់ 4000mAh កាមេរ៉ា​មាន​មុខងារ AI ជំនួយ​សម្រស់ និង​ប៊ិក S Pen បាន​មុខងារ​ធ្វើជា​តេឡេ​អាច​បញ្ជា​មុខងារ​ផ្សេងៗ​បាន ។ តែ​ទាំងអស់​នោះ​មិន​ជា​បច្ចេកវិទ្យា​ដែល​ថ្មី ឬ​លេចធ្លោ​ខ្លាំង​ណាស់​ណា​ទេ ។ សម្រាប់​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ធ្វើការ​ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ Galaxy Note9 រវាង Huawei P20 Pro ។

Huawei P20 Pro ជា​ទូរស័ព្ទ​កំពូល​របស់​ក្រុមហ៊ុន Huawei ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ខាង​ក្រោយ 3 គ្រាប់​ធ្វើការ​រួម​គ្នា ។ មួយ​គ្រាប់​បាន​ទំហំ 40 មេហ្គា​ភីកសែល អាច​ធ្វើការ Zoom ចូល​បាន​ដល់​ទៅ 5 ដង​ដោយ​មិន​ធ្វើ​ឲ្យ​បែក​គុណភាព​រូប ។ តោះ​សូម​មើល​ខាង​ប្រៀបធៀប​តាម​តារាង​ខាង​ក្រោម​នេះ ៖

cationGalaxy Note 9Huawei P20 Pro
អេក្រង់6.4-inches6.1 inches
Resolution2960 x 14402240 x 1080
បន្ទះឈីបSnapdragon 845 (2.8GHz and 1.7GHz, octa-core)Kirin 970 (2.36 GHz and 1.8 GHz, octa-core)
RAM6GB, 8GB6GB
ទំហំផ្ទុក128GB, 512GB128GB
កាមេរ៉ា​ខាង​ក្រោយ12 megapixel, 12 megapixel (wide)40 megapixel, 20 megapixel (monochrome), 8 megapixel (telephoto)
កាមេរ៉ា​ខាង​មុខ8 megapixel24 megapixel
ថាមពល​ថ្ម4000mAh4000mAh
ការពារ​ជម្រាប​ទឹក IP68IP67
សាក​ថ្ម​ឥត​ខ្សែYesNo
រន្ធ​តភ្ជាប់USB-C, headphone jackUSB-C
ទម្ងន់0.44 pounds0.40 pounds
ទំហំ6.37 x 3.01 x 0.356.10 x 2.91 x 0.31
តម្លៃ$929$859
លក្ខណៈ​ពិសេសBluetooth S Pen, iris scanner, mechanically adjustable apertureកាមេរ៉ា​​ក្រោយ​៣​គ្រាប់


ជា​លទ្ធផល​យើង​ឃើញ​ថា Note9 មាន​ទំហំ​អេក្រង់​ធំ​ជាង P20 Pro បន្តិច ដូច្នេះ​សម្រាប់​អ្នក​ចូលចិត្ត​អេក្រង់​ធំ​អាច​ជ្រើសរើស​យក Note9 តែ​សម្រាប់​អ្នក​ចង់​បាន​អេក្រង់​ល្មម​កាន់​នៅ​នឹង​ដៃ អាច​ជ្រើសរើស​យក P20 Pro វិញ ។ សម្រាប់​ល្បឿន​ដំណើរការ​ឃើញ​ថា Note9 វា​ដើរ​លឿន​ជាង​នោះ​ក៏​ដោយសារ​វា​ទើប​តែ​នឹង​ចេញ ដូច្នេះ​វា​បាន​ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (2.8GHz and 1.7GHz, octa-core) ដែល P20 Pro ប្រើ​ត្រឹម Kirin 970 (2.36 GHz and 1.8 GHz, octa-core) តែ​ប៉ុណ្ណោះ ។

សម្រាប់​ Ram មិនមាន​លក្ខណៈ​ខុស​គ្នា​ទេ​គឺ​មាន​ទំហំ 6GB ដូច​គ្នា តែ​ Note9 មាន​ជ្រើស​ Ram 8GB តែ​លោកអ្នក​ប្រើ​ជ្រើសរើស​យក​ទំហំ​ផ្ទុក​ដល់​ 512GB ទើប​អាច​ទទួល​បាន Note9 ដែល​មាន Ram 8GB បាន ហើយ​តម្លៃ​ក៏​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ ។

ផ្នែក​កាមេរ៉ា​យើង​មិន​អាច​និយាយ​បាន​ថា ឲ្យ​តែ​ទូរស័ព្ទ​ចេញ​ក្រោយ​ដឹង​តែ​កាមេរ៉ា​ខ្លាំង​ជាង​ទូរស័ព្ទ​ចេញ​មុន​នោះ​ទេ តួយ៉ាង​ដូចជា​ការ​ប្រៀបធៀប​នេះ​អីចឹង P20 Pro មាន​កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​ដល់​ទៅ 3 គ្រាន់​ដែល​មាន​តួនាទី​ខុស​គ្នា មួយ​ជា​ប្រភេទ​ចាប់​រូបភាព​ធម្មតា មួយ​ទៀត​ថត​រូប​ស​ខ្មៅ និង​ឲ្យ​គុណភាព​ទៅ​កាមេរ៉ា​ទី​១ធម្មតា និង​មួួយ​គ្រាប់​ទៀត​នេះ គឺ​មាន​ទំហំ​ 40 មេហ្គា​ភីកសែល ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដ​ស្ដើង​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន មាន​មុខងារ Zoom ចូល​បាន​ដល់​ 5 ដង​ដោយ​មិន​ខូច​គុណភាព​ ។ ចំណែក​កាមេរ៉ា​​ Note9 មិន​មាន​អ្វី​ខុស​ពី​ជំនាន់ Note8 នោះ​ទេ គ្រាន់តែ​មាន​បន្ថែម​បច្ចេកវិទ្យា AI ជំនួយ​ដល់​ការ​ថត​តែ​ប៉ុណ្ណោះ ។

លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​ដូចជា ថាមពល​ថ្ម ទំហំ បច្ចេកវិទ្យា​បន្ទាប់​បន្សំ អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក គឺ​ប្រហាក់ប្រហែល​គ្នា លើកលែង​តែ​តម្លៃ​គឺ​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់ ដោយសារ​មួយ​ជា​ម៉ូដែល​ឆ្នាំ​ 2017 និង​មួយ​ទៀត​ជា​ម៉ូដែល​ឆ្នាំ 2018 ។ នេះ​គ្រាន់តែ​ជា​ការ​ប្រៀបធៀប​ខុស​ចំណុច​ខុស​គ្នា និង​សិក្សា​ពី​គ្មាន​ទៅ​វិញ​ទៅមក ។ ទាល់តែ​យក​ម៉ូដែល 2018 ដូចគ្នា​មក​ប្រៀបធៀប​ទើប​អាច​ថា​មួយ​ណា​ខ្លាំង​​ជាង​មួយ​ណា ៕
_________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក