Aug 1, 2018

ទូរស័ព្ទ Galaxy Note9 ដែល​ថត​វីដេអូ​យឺត 960fps យូរ​​ជាង S9 ២​ដង​ឯណោះ

យោង​តាម​ពាក្យ​ចចាមអារ៉ាម​ថ្មី​ចេញ​ពី Twitter របស់​ក្រុមហ៊ុន Samsung Galaxy Note9 នឹង​មាន​សមត្ថភាព​ថត​វីដេអូ​បាន 960fps ក្នុង​រយៈពេល 0.4 វិនាទី ដែល​យូរ​ជាង​ការ​ថត​នៅ​លើ Galaxy S9 និង S9+ ដែល​មាន​រយៈពេល 0.2 វិនាទី ។

វា​មិន​មាន​ប្រយោជន៍​ណាស់​ណា​ពេក​ទេ សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ តែ​សម្រាប់​អ្នក​ចូលចិត្ត​ការ​ថត​វីដេអូ​បែប​យឺត​ខ្លាំង នេះ​ជា​ដំណឹង​ល្អ​មួយ ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ Galaxy Note9 ព្រោះ​ជា​ទូទៅ ទូរស័ព្ទ​កំពូល​មួយ​នេះ​តែងតែ​មាន​សមត្ថភាព ​កាមេរ៉ា​ល្អ​ជាង​ពួក​ម៉ូដែល Galaxy S ។

ប៉ុន្មាន​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា Galaxy Note9 នឹង​មាន​ទំហំ​ថ្ម 4,000 mAh ជាមួយ​នឹង​ប៊ិក S Pen ដែល​មាន​ប៊ូតុង​ចុច​ថ្មី​អាច​បញ្ជា​កម្មវិធី​ក្នុង​ទូរស័ព្ទ​បាន ។ ទូរស័ព្ទ​មួយ​នេះ​នឹង​មាន​អេក្រង់​ពេញ និង​គ្មាន​ឆក តែ​គេ​មិន​រំពឹង​ថា​វា​មាន​អេក្រង់​លាត​ពេញ​នៅ​ទេ ។
______________
ប្រភព Twitter

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក