Aug 10, 2018

ប្រៀបធៀប​ទូរស័ព្ទ Galaxy Note9 រវាង Galaxy Note8 តើ​មាន​ចំណុច​ខុស​គ្នា​ត្រង់​ណា​ខ្លះ​ដែរ ?

កាល​ពី​ឆ្នាំ​មុន​ទូរស័ព្ទ​អេក្រង់​ធំ Galaxy Note8 ​បាន​ប្រឹង​កសាង​កេរ្តិ៍​ឈ្មោះ​បន្ទាប់​ពី​ជំនាន់​Note7 ជួប​គ្រោះ​រឿង​ផ្ទុះ​ថ្ម ត្រូវ​បាន​ក្រុមហ៊ុន​ប្រមូល​ចូល​រោង​ចក្រ​វិញ​ទាំងអស់ ។ ហើយ​ឥឡូវ​នេះ​មក​ដល់​ជំនាន់ Galaxy Note9 វិញ​ដែល​ទើប​នឹង​ចេញ​កាល​ពី​យប់​មិញ​នេះ បាន​អង្រួន​ចិត្ត​ fan ដែល​គាំទ្រ​ត្រកូល​ Note នេះ​មិន​តិច​ទេ រហូត​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​បង្ហាញ Note 2018 នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន ។
ប៉ុន្តែ​សម្រាប់​លោកអ្នក​ដែល​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ស្រាវជ្រាវ​អំពី​លក្ខណៈ​ខុស​គ្នា​អ្វី​ខ្លះ​រវាង Galaxy Note8 និង Galaxy Note9 នោះ KHGadgets សូម​បង្ហាញ​តារាង​ប្រៀបធៀប​គ្នា​ដូច​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​ប្រិយមិត្ត​ងាយស្រួល​ក្នុង​ការ​​សម្រេច​ចិត្ត​ទិញ ឬ​ត្រូវ​ឡើង​ស៊េរី​ថ្មី​ដែរ​ឬ​​ក៏​អត់ ។

លក្ខណៈGalaxy Note 9Galaxy Note 8
តម្លៃ$1,000, $1250 (off contract)Starts at $929 (off contract)
ទំហំ161.9 x 76.4 x 8.8mm (6.37 x 3.01 x 0.35 inches)162.5 x 74.8 x 8.6mm (6.40 x 2.94 x 0.34 inches)
ទម្ងន់201g (7.09 ounces)195g (6.9 ounces)
ទំហំ​អេក្រង់6.4 inches (162.56mm)6.3 inches (160.02mm)
ភាព​ច្បាស់2,960 x 1,440 (516ppi)2,960 x 1,440 (521ppi)
ប្រភេទ​អេក្រង់Quad HD+ Super AMOLEDQuad HD+ Super AMOLED
ថាមពល​ថ្ម4,000mAh3,300mAh
ទំហំ​ផ្ទុក128 / 512GB64 / 128 / 256GB
ទំហំ​បន្ថែមmicroSDmicroSD
កាមេរ៉ា​ខាង​ក្រោយ​Dual cameras: 12MP, dual aperture f/1.5 and f/2.4 (wide angle) 12MP, f/2.4 (telephoto)Dual cameras: 12MP, f/1.7 (wide angle) 12MP, f/2.4 (telephoto)
កាមេរ៉ា​ខាង​មុខ8MP, f/1.78MP, f/1.7
ថត​វីដេអូ4K at 60fps4K
NFCYesYes
Bluetoothv5.0v5.0
បន្ទះ​ឈីបQualcomm Snapdragon 845Qualcomm Snapdragon 835
ខួរក្បាល2.8GHz octa-core2.3GHz octa-core
អង្គ​ក្រាហ្វិកAdreno 630Adreno 540
RAM6 / 8GB6GB
WiFiDual band, 802.11acDual band, 802.11ac
ប្រព័ន្ធ​ដំណើរការAndroid 8.0Android 7.1.1
លក្ខណៈ​ពិសេសFingerprint sensor, IP68 certified, USB-C, 3.5mm headphone jack, wireless chargingFingerprint sensor, IP68 certified, USB-C, 3.5mm headphone jack, wireless charging

សម្រាប់​ចំណាប់​អារម្មណ៍​របស់ KHGadgets យល់​ឃើញ​ថា ទំហំ​ទូរស័ព្ទ​ និង​ទម្ងន់ មិន​មាន​អ្វី​ខុស​គ្នា​ខ្លាំង​នោះ​ទេ តែ​អេក្រង់​របស់ Note9 មាន​ទំហំ​ធំ​ជាង ខណៈ​អេក្រង់​ទាំង​២​នេះ​មាន​គុណ​ភាព​សឹង​មិន​ខុស​គ្នា ។ ចំណុច​សំខាន់​ដែល​ងាយស្រួល​ទាក់​ទាញ​ចិត្ត​របស់​អ្នក​ឲ្យ​ស្រឡាញ់ Note9 នោះ​គឺ​ទំហំ​ថ្ម​ 4000mAh ដែល​ធំ​ជាង Note8 ​ត្រឹម 3300mAh តែ​ប៉ុណ្ណោះ​ ។ ជំនាន់ Note9 នេះ​មាន​បន្ថែម​ទំហំ​ផ្ទុក​មក​ស្រាប់​ឡើង​ដល់​ 512GB ដែល​ជា​ទំហំ​មួយ​ល្អ​ដល់​ការ​ថត​វីដេអូ 4K @60fps ។

Galaxy Note9 ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ជំនាន់​ថ្មី​ ដែល​មាន​ល្បឿន​លឿន​ជាង Note8 ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ស្ទាក់ស្ទើរ​ទៀត​នោះ​ទេ តែ​ Note8 គឺ​មិន​ទាន់​ហួស​សម័យ​នៅ​ឡើយ​ទេ ទាំង​កាមេរ៉ា និង​កម្លាំង​ម៉ាស៊ីន ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​បន្ថែម​គឺ​នៅ​ត្រង់​​លក្ខណៈ​ពិសេស​មួយ​ចំនួន​​ទៀត​ដែល Galaxy Note9  មាន​​ដូចជា ៖
  • អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក​កម្រិត IP68
  • រន្ធ​ដោយ​កាស និង​ប្រព័ន្ធ​សំឡេង AKG stereo
  • កាមេរ៉ា​វៃ​ឆ្លាត Biometric authentication
  • S Pen ជំនាន់​ថ្មី​ប្រើ​ការ​បាន​ច្រើន​យ៉ាង
  • Samsung DeX ត្រូវការ​ត្រឹម​​តែ​ខ្សែ​មួយ
  • ប្រព័ន្ធ​បញ្ចុះ​កម្ដៅ water-carbon cooling system
  • ប្រព័ន្ធ​សុវត្ថិភាព Knox
_____________________
ប្រភព engadget.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក