Aug 10, 2018

ទាញ​យក​ហ្គេម Fortnite សម្រាប់​ទូរស័ព្ទ Samsung បាន​ភ្លាមៗ​នៅ​ទី​នេះ ! សម្រាប់​ម៉ូដែល​ផ្សេងៗ​អាច​សុំ​ស្នើ​បាន​ដែរ

ដោយ​មិន​ចង់​ចំណាយ​លុយ ឬ​ផល​ចំណេញ​ឲ្យ​ទៅ​ខាង Play Store ដែល​ជា​ហាង​លក់​កម្មវិធី​របស់ Android OS នោះ ក្រុមហ៊ុន Epic Games បាន​សម្រេច​មិន​ដាក់​បង្ហោះ​ចូល​ទៅ​ក្នុង Play Store ដោយ​ត្រូវ​ចែក​ផល​ចំណេញ​រាប់​លាន​ដុល្លារ​តែ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង ជាក់​ស្ដែង​គឺ​ហ្គេម​នេះ​បាន​ដាក់​នៅ​ក្នុង App Store របស់ iOS ដោយ​ត្រូវ​កាត់​លុយ​ទៅ​ឲ្យ Apple ប្រហែល 15 លាន​ដុល្លារ តែ​ក្នុង​រយៈ​ពេល 3 សប្ដាហ៍​តែ​ប៉ុណ្ណោះ ។

ហើយ​ខណៈ​នេះ​សម្រាប់​ទូរស័ព្ទ​ដែល​អាច​ទាញ​យក​ទៅ​លេង​បាន​លើ Android គឺ​មាន​តែ​ទូរស័ព្ទ​ម៉ាក Samsung តែ​ប៉ុណ្ណោះ !!! ។ សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ផ្សេង​ទៀត សូម​រង់ចាំ​ប្រហែល ១ ឬ ២ សប្ដាហ៍​ក្រោយ ។

 ចុច​ទីនេះ​ទាញ​យក​


នេះ​ជា​ម៉ូដែល​ដែល​អាច​ទាញ​យក​ហ្គេម Fortnite បាន​ភ្លាមៗ ៖

  • Samsung Galaxy S7
  • Samsung Galaxy S7 Edge
  • Samsung Galaxy S8
  • Samsung Galaxy S8+
  • Samsung Galaxy S9
  • Samsung Galaxy S9+
  • Samsung Galaxy Note 8
  • Samsung Galaxy Note 9
  • Samsung Galaxy Tab S3
  • Samsung GalaxyTab S4
សម្រាប់​ទូរស័ព្ទ​ម៉ាក​ផ្សេងៗ ​អាច​ធ្វើ​ការ​ស្នើ​សុំ ​បាន​ដោយ​រង់ចាំ​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ដែល​មាន​ដូចជា ៖
  • Google: Pixel / Pixel XL
  • Pixel 2 / Pixel 2 XL
  • Asus: ROG Phone, Zenfone 4 Pro, 5Z,
  • Essential: PH-1 
  • Huawei: Honor 10, Honor Play,​ Mate 10 / Pro, Mate RS, Nova 3, P20 / Pro,
  • V10 LG: G5, G6, G7 ThinQ, V20, V30 / V30+ 
  • Nokia: 8 
  • OnePlus: 5 / 5T, 6 
  • Razer: Phone 
  • Xiaomi: Blackshark, Mi 5 / 5S / 5S Plus, 6 / 6 Plus, Mi 8 / 8 Explorer / 8SE, Mi Mix, Mi Mix 2, Mi Mix 2S, Mi Note 2 
  • ZTE: Axon 7 / 7s, Axon M, Nubia / Z17 / Z17s, Nubia Z11 
បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​រួច​លោកអ្នក​នឹង​បាន​ទទួល​តំណ​សម្រាប់​ទាញ​យក​ហ្គេម​ទៅ​តាម​ម៉ូដែល​ដែល​លោកអ្នក បាន​ចុះ​ឈ្មោះ​ ។ ហ្គេម​នេះ​ក៏​មាន​លើ​កុំព្យូទ័រ និង​អាច​ទាញ​យក​បាន​ដោយ​មិន​គិត​ប្រាក់​បាន​ផង​ដែរ ។
_____________
ប្រភព  www.epicgames.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក