Aug 13, 2018

ហ្គេម Fortnite អាច​ធ្វើ​ឲ្យ Google ខាត​លុយ 50 លាន​ដុល្លារ ដោយសារ​មិន​ដាក់​ចូល ក្នុង​ Play Store

ហ្គេម Fortnite បាន​ដាល់​ឲ្យ​លេង​លើ​កុំព្យូទ័រ​ដោយ​មិន​គិត​ថ្លៃ និង​បាន​ដាក់​លើ App Store សម្រាប់​អ្នក​ប្រើ iOS ទាញ​យក​ទៅ​លេង​បាន​ជា​យូរ​មក​ហើយ ។ តែ​សម្រាប់​អ្នក Android វិញ យើង​ទើប​ទទួល​ដំណឹង​ថា​មាន​តែ​ទូរស័ព្ទ Samsung តែ​ប៉ុណ្ណោះ​ ដែល​ពេល​នេះ​ មាន​វាសនា​បាន​ទាញ​យក​ហ្គេម​ដ៏​សប្បាយ​នេះ​ទៅ​លេង​បាន ។ ចុះ​មូលហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន Epic Games មិន​ដាក់​ហ្គេម Fortnite ក្នុង Play Store ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ងាយស្រួល​ក្នុង​ការ​ទាញ​យក​នោះ ?

យើង​ដឹង​ហើយ​ថា Apple តែងតែ​ព្យាយាម និង​ជះ​លុយ​លើ​អ្នក​បង្កើត​កម្មវិធី និង​ហ្គេម​ល្បីៗ​លើ​ពិភពលោក​យើង​នេះ ដើម្បី​ឲ្យ​អ្នក​​អភិវឌ្ឍន៍​ទាំងនោះ ចេញ​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង App Store មុន​គេ​សិន រួច​ទើប​អូស​បន្លាយ​ពេល​ទម្រាំ​តែ​ចេញ​សម្រាប់ Play Store របស់ Android ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ តែងតែ​សរសើរ​ថា iPhone មាន​កម្មវិធី ឬ​ហ្គេម​មុន​ Android ដែល​អាច​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់ ​ឲ្យ​គាត់​សម្រេច​ចិត្ត​ទិញ iPhone ដោយ​សារ​មូលហេតុ​អស់​ទាំងនេះ ។

មិន​មាន​អ្វី​លាក់បាំង​មូលហេតុ​នោះ​ទេ ក្រុមហ៊ុន Epic Games បាន​ចេញ​មក​បក​ស្រាយ​ថា : សម្រាប់​ហ្គេម Fortnite ដែល​ដាក់​លើ App Store សម្រាប់ iOS មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ខ្លួន​ត្រូវ​បាន​កាត់​ប្រាក់​ចំណេញ​ឲ្យ​ទៅ​ខាង Apple ដែល​ជា​ម្ចាស់ App Store អស់​លុយ 54 លាន​ដុល្លារ​មក​ហើយ ខណៈ​ដែល​ខ្លួន​ទើប​តែ​រក​លុយ​បាន​តែ​ជាង ​180 លាន់​ដុល្លា​តែ​ប៉ុណ្ណោះ ។ គ្មាន​អ្វី​អាច​បញ្ចៀស​រឿង​នេះ​បាន​ទេ ព្រោះ​បើ​​ក្រុមហ៊ុន Epic Games មិន​ដាក់​ឲ្យ​ទាញ​យក​ក្នុង App Store ដែល​ត្រូវ​កាត់​ភាគរយ​ចំណេញ​ឲ្យ​ទៅ Apple នោះ iOS នឹង​គ្មាន​វាសនា​បាន​លេង​ហ្គេម Fortnite ដោយសារ​យើង​មិន​មាន​វិធី​អាច​ដំឡើង​ហ្គេម​ដោយ​មិន​ឆ្លង​កាត់ App Store បាន​ឡើយ ។

តែ​សម្រាប់ Android វិញ គឺ​ខាង Google បាន​បើក​សិទ្ធ​ដល់​អ្នក​ប្រើប្រាស់​អាច​មាន​សិទ្ធ​ដំឡើង​កម្មវិធី និង​ហ្គេម​ពី​ខាង​ក្រៅ Play Store បាន តែ​ត្រូវ​ទទួល​ខុស​ត្រូវ​រឿង​បញ្ហា​កម្មវិធី និង​ហ្គេម​មាន​បង្កប់​មេរោគ​ដែល​អាច​លួច​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក​ប្រើប្រាស់ ក៏​ដូចជា​ម្ចាស់​ទូរស័ព្ទ​បាន​យ៉ាង​ងាយ ។ នេះ​ជា​មូលហេតុ​ដែល ក្រុមហ៊ុន Epic Games អាច​គេចវេស​ពី​ការ​កាត់​ភាគរយ​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន Google បាន​ប្រមាណ​ជា 50 លាន​ដុល្លារ ឬ​លើស​ពី​នេះ ដោយ​តម្រូវ​ឲ្យ​អ្នក​ចង់​បាន​ហ្គេម​នេះ ចូល​ទៅ​ទាញ​យក​និង​ដំឡើង​ជាមួយ​គេហទំព័រ​របស់​ហ្គេម Fortnite ផ្ទាល់ ។

ឃើញ​ថា ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​នីមួយៗ​ដូចជា iOS និង Android ពិត​ជា​ទទួល​បាន​ប្រាក់​ចំណេញ​ពី​​កម្មវិធី និង​ហ្គេម បាន​ច្រើន​ពាន់​លាន​ក្នុង​មួយឆ្នាំៗ ដែល​ជា​ទុន​ក្នុង​ការ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បន្ត​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ OS របស់​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឲ្យ​កាន់តែ​ល្អ​ឡើងៗ៕
 សូម​អាន​អត្ថបទ : ទាញ​យក​ហ្គេម Fortnite សម្រាប់​ទូរស័ព្ទ Samsung បាន​ភ្លាមៗ​នៅ​ទី​នេះ ! សម្រាប់​ម៉ូដែល​ផ្សេងៗ​អាច​សុំ​ស្នើ​បាន​ដែរ
____________________
ប្រភព sensortower.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក