Aug 15, 2018

សូម​កុំ​ទាញ​យក​និង​ដំឡើង​ហ្គេម Fortnite ក្រៅ​ពី​គេហទំព័រ​ផ្លូវការ Epic Games ប្រយ័ត្ន​ក្រុមហ៊ុន Block បិទ​គណនី​ចោល !!!

ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​អំពី​វត្តមាន​របស់​ហ្គេម Fortnite ក្នុង​ពេល​នេះ​អាច​លេង​បាន​តែ​ជាមួយ​ទូរស័ព្ទ iPhone និង​សម្រាប់​ Android គឺ​មាន​លេង​តែ​ពពូក​ទូរស័ព្ទ Samsung សិន​ទេ សម្រាប់​ទូរស័ព្ទ​ម៉ាក​ដទៃ​ទៀត គឺ​ត្រូវ​រង់ចាំ​ច្រើន​ថ្ងៃ​ទៀត ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាច​ដាក់​ចេញ​ឲ្យ​លេង​បាន ព្រោះ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅ​ឡើយ​ទេ ។

មូលហេតុ​ដែល​ហ្គេម Fortnite មិន​ដាក់​ឲ្យ​ទាញ​យក​ក្នុង Play Store ដូច​ iPhone នោះ​គឺ​មក​ពី​ក្រុមហ៊ុន​ផលិត​ហ្គេម Epic Games ចង់​ចំណេញ​លុយ​ពី​ការ​ចែក​ភាគរយ​ទៅ​ឲ្យ​ខាង​ Android ដែល​គេ​ប៉ាន់ប្រមាណ​ថា អាច​នឹង​ចំណេញ​ប្រហែល​ 50 លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀត ។

KHGadgets ទើប​ទទួល​ដំណឹង​ពី​សេចក្ដី​ព្រមាន​ថា សម្រាប់​លោកអ្នក​ដែល​ព្យាយាម​ទាញ​យក​ឯកសារ​ហ្គេម ​APK ពី​គេហទំព័រ​ដាក់​ឲ្យ​ទាញ​យក​នានា​នោះ លោកអ្នក​អាច​នឹង​ប្រឈម​នឹង​ការ​លួច​បង្កប់​មេរោគ និង​ត្រូវ​បាន​ក្រុមហ៊ុន Epic Games អាច​នឹង​បិទ​គណនី​ឈប់​ឲ្យ​លេង​ជា​រៀង​រហូត ។

ព្រោះ​ខាង​ក្រុមហ៊ុន Epic Games មិន​មែន​មិន​ចង់​ឲ្យ​ទូរស័ព្ទ​ម៉ាក​ដទៃ​ទៀត​អត់​អាច​លេង​បាន​នោះ​ទេ គ្រាន់តែ​ពេល​នេះ​គឺ​ត្រូវ​រង់ចាំ​ការ​តេស្ដ​សាកល្បង ឲ្យ​អស់​ចិត្ត​សិន មុន​នឹង​ដាក់​ចេញ​ឲ្យ​ទូរស័ព្ទ​ដទៃ​មាន​សិទ្ធ​ទាញ​យក​ទៅ​លេង​បាន ៕

ទាញ​យក និង​ សុំ​ចុះ​ឈ្មោះ​រង់ចាំ



______________
ប្រភព Epic Games

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក