Aug 4, 2018

ហ្គេម Fortnite សម្រាប់​លេង​លើ Android នឹង​មិន​ដាក់​ចូល​ក្នុង Paly Store នោះ​ទេ

តាម​រយៈ​ CEO លោក Tim Sweeney បាន​បញ្ជាក់​ថា​ហ្គេម​ពេល​និយម​ដែល​អាច​លេង​មិន​គិត​ថ្លៃ​នោះ នឹង​មាន​វត្តមាន​លើ​ប្រព័ន្ធ​ដំណើរការ Android នា​ពេល​ឆាប់​នេះ​ហើយ តែ​ក្រុមហ៊ុន​មិនមាន​បំណង​ដាក់​លើ Play Store ឲ្យ​ទាញ​យក​នោះ​ទេ ។ មូលហេតុ​នៅ​ពី​ក្រោយ​ការ​មិន​ដាក់​ឲ្យ​ទាញ​យក​នៅ​លើ Play Store គឺ​ទាក់​ទង​នឹង​បញ្ហា​ផល​ចំណេញ ព្រោះ​ក្រុមហ៊ុន​ដែល​ខំ​បង្កើត​ហ្គេម​មួយ​នេះ មិន​ចង់​ចែក​ផល​ចំណេញ​ឲ្យ​ខាង Google នោះ​ទេ ។

មាន​ប្រិយមិត្ត​ខ្លះ​ប្រហែល​ដឹង​រួច​មក​ហើយ ហើយ​ខ្លះ​មិន​ទាន់​ដឹង​ថា រាល់​កម្មវិធី​ដែល​បង្ហោះ​ចូល Play Store មាន​ខ្លះ ​Free និង​ខ្លះ​ទៀត​គិត​លុយ តែ​កម្មវិធី​និង​ហ្គេម​អស់​ទាំងអស់​សុទ្ធតែ​មាន​គោលដៅ​រក​ប្រាក់​ចំណេញ តាម​រយៈ​ការ​លក់ និង​ការ​ដាក់​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នានា​ ។ ហើយ​ការ​ដាក់​បង្ហោះ​ចូល​​ Play Store សុទ្ធតែ​ត្រូវ​បាន​បង់​លុយ និង​កាត់​ភាគ​រយៈ 30% នៃ​ផល​ចំណេញ ដូច្នេះ​ការ​ជៀស​វាង​យក​សាច់​ទៅ​ផ្ញើ​នៅ Google គឺ​ជា​រឿង​មួយ​ត្រឹមត្រូវ តែ​វា​នឹង​ពិបាក​ដល់​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ការ​រក​នឹង​ទាញ​យក​ដោយ​ពុំ​ដឹង​តំណ​ទាញ​យក​នោះ ។
[youtube src="2gUtfBmw86Y"/]
សម្រាប់​ហ្គេម​មួយ ដែល​ល្បី​ស្រាប់​ហើយ នោះ​គឺ​ជា​រឿង​​ធម្មតា​ដែល​ត្រូវ​ស្វែងរក​វា​នៅ​តាម​គេហទំព័រ​នានា​ជាពិសេស​គេហទំព័រ​ដើម របស់​ហ្គេម​នោះ ដើម្បី​ចុះ​ឈ្មោះ​និង​ទាញ​យក​មក​ប្រើ ព្រោះ​ហ្គេម​នេះ​ដាក់​លេង​ដោយ​មិន​គិត​លុយ ដូច្នេះ​អ្នក​លេង​គេ​មិន​រុញរា​នឹង​ការ​តាម​ទាញ​យក​មក​ដំឡើង​ក្នុង​ទូរស័ព្ទ​នោះ​ទេ ។

ជា​ឧទាហរណ៍​គ្រាន់​តែ  3 សប្ដាហ៍​ដំបូង​ដែល​ដាក់​បង្ហោះ​ឲ្យ​ទាញ​យក​នៅ​ក្នុង App Store របស់​ប្រព័ន្ធ​ដំណើរការ iOS គឺ​ក្រុមហ៊ុន Epic Games ដែល​ជា​ម្ចាស់​ស្នាដៃ​ហ្គេម Fortnite ត្រូវ​បាន​ខាត​ផល​ប្រយោជន៍​ដោយ​កាត់​លុយ​ចំណេញ​ដល់​ទៅ​ 15 លាន​ដុល្លារ​ទៅ​ឲ្យ Apple ។ លុយ 15 លាន​វា​មិន​ច្រើន​សម្រាប់​Apple នោះ​ទេ តែ​សម្រាប់​ក្រុមហ៊ុន​ហ្គេម​លើ​ទូរស័ព្ទ​គឺ​ជា​ទំហំ​ទឹក​លុយ​ដែល​មាន​ក្រុមហ៊ុន​ខ្លះ​មួយ​ជីវិត​ក៏​រក​មិន​បាន​ដែរ ។ ចំពោះ​ការ​បើក​ឲ្យ​ទាញ​យក​នៅ​ពេល​ណា​នោះ ក្រុមការងារ KHGadgets នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត សូម​អរគុណ ៕
________________
ប្រភព theverge.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក