Aug 3, 2018

តើ​ត្រូវ​ស្រោចស្រង់​គណនី ​Facebook ​យ៉ាង​ដូចម្តេច​នៅ​ពេល​ត្រូវ​បាន​គេ Hack ?

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​ដំណឹង​អាក្រក់​ស្ដី​ពី​ការ​លួច​យក​គណនី Facebook របស់​ជន​ល្បីៗ​ជា​ច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ដែល​ករណី​ធ្លាប់​មាន​ជា​ញយ​ៗរួច​មើល​ហើយ ប៉ុន្តែ​ដូចជា​គ្មាន​អ្វី​អាច​ទប់​ស្កាត់​បាន​នោះ​ទេ​សម្រាប់​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ។ ឥឡូវ​នេះ​យោង​តាម​គេហទំព័រ ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ដែល​ហៅ​ថា​ជា​ភាសា​អង់គ្លេស​ថា Cambodia Computer Emergency Response Team ហៅ​កាត់​ថា CamCERT នោះ​បាន​ចេញ​គន្លឹះ​អនុវត្តន៍​អំពី​ការ​ការពារ និង​ការ​ទាញ​យក​ត្រលប់​មក​វិញ​នូវ​គណនី Facebook ឬ Page របស់​លោកអ្នក​បន្ទាប់​ពី​មាន​ការ​លួច​យក​រួច​ហើយ​នោះ ក៏​នៅ​មាន​សង្ឃឹម​ថា​អាច​យក​មក​វិញ​បាន​ដែរ ដោយ​អនុវត្តន៍​តាម​គន្លឹះ​ខាង​ក្រោម​នេះ ឬ​ក៏​លោកអ្នក​ត្រូវ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ផ្ទាល់ បើ​សិន​សិន​ជា Page Facebook របស់​លោកអ្នក​សំខាន់​សម្រាប់​អ្នក​ខ្លាំង ហើយ​មួយ​ទៀត​លោកអ្នក​​​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​គេ​ប្រើ​គណនី Facebook របស់​អ្នក​ដោយ​គ្មាន​គារ​អនុញ្ញាត​ឡើយ ។

១. វិធីសាស្ត្រ​ទាញ​យក​គណនី​ហ្វេសប៊ុក​មក​វិញ (How to recover your Facebook account?)

បើសិន​ជា​អ្នក​នៅ​គ្រប់គ្រង​គណនី​អ៊ីមែល​ដែល​ប្រើប្រាស់​ជាមួយ​នឹង​ហ្វេសប៊ុក​នោះ ហើយ​ហេគឃ័រ​មិន​ទាន់​ដក​អ៊ីមែល​របស់​អ្នក​ចេញ​ពី​ក្នុង​ហ្វេសប៊ុក អ្នក​អាច​ចុច​ទៅ​លើ Forgot Account? ពេល​នោះ​ហ្វេសប៊ុក​នឹង​ធ្វើការ​បញ្ជូន​ព័ត៌មាន​ដើម្បី Reset Password ទៅ​កាន់​គណនី​អ៊ីមែល​របស់​អ្នក។ សូម​ធ្វើ​តាម​ការ​ណែ​នាំ



អ្នក​អាច​ធ្វើ​តាម​ឲ្យ​ម្ចាស់​គណនី​ត្រូវ​ចូល​ទៅ​កាន់​អាសយដ្ឋាន www.facebook.com/hacked រួច​ចុច​លើ​ប៊ូតុង​ My Account is Compromised ធ្វើ​តាម​ជំហាន ដែល​បាន​បង្ហាញ​ដោយ​ហ្វេសប៊ុក ។

ចំណុច​សំខាន់​បំផុត​មួយ​ទៀត​នោះ​គឺ ការ​គ្រប់គ្រង​គណនី​ដែល​ប្រើប្រាស់​ភ្ជាប់​ជាមួយ​ហ្វេសប៊ុក​ឲ្យ​បាន​គង់វង្ស ។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ Gmail សូម​ធ្វើការ​ដំណើរ​ការ​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់ (2-step verification or 2-step authentication) ។​

២. ដើម្បី​ទាញ​យក​មក​កាន់​កាប់​វិញ​ទំព័រ​ហ្វេសប៊ុក​ដែល​បាត់បង់

ដើម្បី​ធ្វើការ​ទាញ​យក​ហ្វេសប៊ុកភេជ (Facebook Page) មក​គ្រប់គ្រង​វិញ​អ្នក​ត្រូវ​បំពេញ​នូវ Form ដែល​មាន​អាសយដ្ឋាន៖ https://www.facebook.com/help/contact/164405897002583 រួច​បំពេញ​ព័ត៌មាន​ចាំបាច់​ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម ៖

៣. ដើម្បី​បិទ​ទំព័រ​ហ្វេសប៊ុក (Facebook Page) ដែល​ក្លែងក្លាយ

ដើម្បី​រាយការណ៍​អំពី​ការ​បន្លំ​ហ្វេសប៊ុក​​ភេជ (Fake Facebook Page) សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន
https://www.facebook.com/help/contact/?id=208282075858952 រួច​បំពេញ​ព័ត៌មាន​ចាំបាច់​ដូច​មាន​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម៖

៤​. ដើម្បី​ប្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច (នគរបាល​ជាតិ) សូម​ទំនាក់ទំនង​ព័ត៌មាន​ខាង​ក្រោម ៖

ប្រសិន​បើ​លោកអ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច(hack) យក Facebook Account ឬ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ លោកអ្នក​អាច​មក​ដាក់​ពាក្យ​បណ្តឹង​នៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ក្រសួងមហាផ្ទៃ មហាវិថី​ព្រះនរោត្ដម ខណ្ឌចំការមន អគារ L ឬ អាច​ទាក់ទង​ទៅ​កាន់​លេខ 023726822 ឬ​ករណី​ទាន់​ហេតុការណ៍​សូម​ទាក់ទង​លេខ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​គឺ ១១៧ ឬ១១៨ បាន​ផង​ដែរ​។
អត្ថបទ​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​ល្អៗ​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​គួរ​យល់ដឹង និង​ស្វែងរក​ដំណោះ​ស្រាយ ៕
______________
ប្រភព CamCERT

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក