Aug 15, 2018

DisplayMate និយាយ​ថា Samsung Galaxy Note9 គឺ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ល្អ​ជាង​គេ​បំផុត

ប្រិយមិត្ត​ប្រហែល​គិត​ថា​ឲ្យតែ​ទូរស័ព្ទ​ប្រើប្រាស់​អេក្រង់ AMOLED ឬ​ Super AMOLED ដឹង​តែ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ល្អ​កម្រិត​ខ្ពស់  តែ​បើ​លើក​ជា​សំនួរ​ថា តើ​ទូរស័ព្ទ​ណា​ដែល​មាន​អេក្រង់​ល្អ ជាង​គេ​នោះ ? ប្រាកដ​ជា​ពិបាក​ឆ្លើយ និង​ពិបាក​លើក​អំណះអំណាង ព្រោះ​ភ្នែក​របស់​យើង​ម្នាក់ៗ មាន​ការ​ប្រែប្រួល​ទៅ​តាម​សុខភាព​មនុស្ស​នីមួយៗ ដែល​ធ្វើ​ឲ្យ​ពួក​គេ​និយម​ប្រភេទ​អេក្រង់​ផ្សេងៗ​គ្នា ។

ឥឡូវ​នេះ DisplayMate ដែល​ជំនាញ​ធ្វើ​តេស្ដ​និង​វាយ​តម្លៃ​គុណភាព​អេក្រង់​គ្រប់​ប្រភេទ​តាំងពី​អេក្រង់​ទូរទស្សន៍​រហូត​ដល់​អេក្រង់​ទូរស័ព្ទ បាន​ធ្វើ​ការ​វាយ​តម្លៃ​និង​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​បន្ទះ​អេក្រង់​ទូរស័ព្ទ Galaxy Note9 ថា​ជា​ប្រភេទ​អេក្រង់​ដែល​ល្អ​បំផុត តាំង​ពី​ស៊េរី​មុនៗ​មក​រហូត​ដល់​ជំនាន់​ទី 9 នេះ ។

អ្វី​ដែល​អេក្រង់ Galaxy Note9 អាច​ធ្វើ​បាន​នោះ​គឺ ៖

  • ភាព​ត្រឹមត្រូវ​ច្បាស់​លាស់​បំផុត​នៃ​ការ​បង្ហាញ​ពណ៌ (0.5 JNCD)
  • ការ​ផ្លាស់ប្ដូរ​តិចតួច​បំផុត​នៅ​កម្រិត​ពន្លឺ​ខ្ពស់​ជាមួយ​រូបភាព​មាតិកា APL (២%)
  • ការ​ផ្លាស់ប្ដូរ​តូច​​បំផុត​នៅ​ក្នុង​ភាព​ត្រឹមត្រូវ​នៃ​​ពណ៌​និង​ទំហំ​ដែល​មាន​ក្នុង​រូបភាព APL (0.7 JNCD)
  • កម្រិត​ខ្ពស់​បំផុត​នៃ​ពន្លឺ​អេក្រង់ (1,050 nits with 710 nits at 100% APL)
  • មាន​ចំនួន​ពណ៌​ខ្ពស់​បំផុត​លើស​ពី​ពណ៌​អេក្រង់​ទូទៅ (113% DCI-P3 and 142% sRGB / Rec.709)
  • សមាមាត្រ​កម្រិត​ពណ៌​ខ្ពស់​បំផុត (គ្មាន​កំណត់)
  • ចំណាំង​​ផ្លាត​អេក្រង់​មាន​ទាប​បំផុត (4.4 %)
  • ការ​បង្ហាញ​កម្រិត​ពណ៌​នៅ​ពេល​អេក្រង់​ជួប​នឹង​ពន្លឺ​ជុំវិញ​ច្រើន (239)
  • ការ​ប្រែប្រួល​ពន្លឺ​ទាប​បំផុត​នៅ​ពេល​មើល​ពី​ចំហៀង (27% នៅ​ពេល​មើល​ក្នុង​មុំ 30 ដឺក្រេ)
  • ការ​ប្រែប្រួល​ពណ៌​តិច​បំផុត​នៅ​ពេល​មើល​ពី​ចំហៀង(1.3 JNCD នៅ​មុំ 30 ដឺក្រេ)
  • គុណភាព​បង្ហាញ​ខ្ពស់​បំផុត 3K (2960x1440) ប៉ុន្តែ 4K មិន​លេច​ឡើង​ច្បាស់​នៅ​លើ​ស្មាតហ្វូន ៕




_________________
ប្រភព displaymate.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក