Aug 14, 2018

កុំព្យូទ័រ Chromebook របស់ Google នឹងអាចដំឡើង Windows 10 ក្នុងពេលឆាប់ៗនេះហើយ

ជា​ធម្មតា​កុំព្យូទ័រ Chromebook របស់ Google អាច​ប្រើ​បាន​ត្រឹមតែ​ប្រព័ន្ធ​ដំណើរការ​គោល ChromeOS តែ​ប៉ុណ្នោះ ដែល​វា​ផលិត​ដោយ Google ផ្ទាល់​តែម្តង ខុសពី Surface ដែល​ចាប់​យក Windows តាំងពីដើមមក។ សូម្បីតែ Pixel Book ដែល​ជា​កុំព្យូទ័រ​កូនកាត់​ដែល​លេច លឺ​មកថា​គ្រោង​ចេញ​ជាមួយ​​នឹង​ Pixel 3XL នោះ​ក៏​ត្រូវ​គេ​រាយការណ៍​មក​ថា​ប្រើប្រាស់​នូវ ChromeOS របស់ Google ដែរ។ វា​គ្មាន​អី​ចំឡែក​ទេ​កាល​ដែល​ក្រុមហ៊ុន​មួយ​មាន​ផលិតផល​ផ្ទាល់ខ្លួន និង ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរការ​របស់​ខ្លួន​ឯង​នោះ តែ​វា​រឹត​តែ​ពិសេស​ទៅទៀត​នោះ​បើសិនជា​កុំព្យូទ័រ​នេះ​អាច​ប្រើប្រាស់​ Windows បាន​គឺ​វា​រឹត​តែ​ល្អ​មែន​ទែន។


ឥលូវ​នេះ​លែង​ជា​បញ្ហា ទៀត​ហើយ ដោយ​ក្រុមអ្នក​អភិវឌ្ឍន៍​កម្មវិធី​មួយ​ក្រុម​ដ៏​ល្បី​គឺ​  XDA Developers បាន​ធ្វើតេស្ត​សាក​ល្បង​ Windows 10 នោះលើ Chromebook យ៉ាង​ជោគ​ជ័យ​ពេញ​លេញ​ដែល​វា​អាច​​ដំឡើង​លើ​កុំព្យូទ័រ​គ្រប់​ប្រភេទ​នៃ​ត្រកូល Chromebook ទាំង​អស់​តែ​ម្តង ដោយ​ប្រើប្រាស់​សេវាកម្ម​មួយ ឈ្មោះថា"Campfire."។សេវាកម្ម​នេះ​វា​ស្រដៀង​ទៅ​នឹង Boot Camp ដែល​យើង​ធ្លាប់​ប្រើប្រាស់​នៅ​លើ Apple ដោយ Campfire វា​ក៏​អាច​អោយ​ប្រព័ន្ធ​ដំណើរការ​ពីរ​អាច​រត់​បាន​ក្នុង​កុំព្យូទ័រ​​មួយ​បាន​ដែរ​ដោយ​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ត្រូវការ​បើក​មុខងារ Developer Mode នោះទេ គឺ​វា​ពិត​ជា​ងាយ​បំផុត។​
តាមរយៈ Campfire វា​នឹង​ធ្វើអោយ Chromebook របស់​អ្នក​រត់​បន្ទាន់ សម័យ (Update) ទៅកាន់ RW_LEGACY ដោយ​ផ្ទាល់​តែម្តង​ដោយ​អ្នក​មិន​បាច់​ព្រួយ​អារម្មណ៍​ពី​ប្រព័ន្ធ​​សុវត្ថិភាព​របស់ វា​នោះ​ទេ ដោយ​អ្នក​គ្រាន់តែ​ប្រើប្រាស់​នូវ Alt OS ដើម្បី​បញ្ជា ខមិន [alt_os enable]​ ដើម្បី​ដំណើរ​ការ​វា​រហូត​​ដល់​ចប់"។
ហើយ​ដើម្បីអោយ Campfire អាច​ដំណើរការ​បាន​វា​តំរូវ​អោយ Chromebook របស់​អ្នក​មាន​នូវ ទំហំ​ផ្ទុក 40 GB យ៉ាងតិច ដែល 30GB សំរាប់​ដំណើរការ Windows 10 និង 10GB ទៀត​សំរាប់ ChromesOS ផ្ទាល់។ ហើយ​បើ​តាម​ការ បញ្ជាក់​ពី​អ្នក​ផលិត Campfire នេះ​ថា​វា អាច​ដំ​នើរ​ការ​បាន​នៅ​លើ Chromebook ស្ទើរតែ​ទាំង​អស់​ទៅ​ហើយ​នៃ​ការ​ធ្វើតេស្ត។

_____________________
ប្រភពៈ XDA Developers

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក