Aug 13, 2018

កម្សាន្ត : សុំ​ការ​អនុញ្ញាត​បញ្ចេញ​មតិ​យោបល់

សុំ​ការ​អនុញ្ញាត​បញ្ចេញ​មតិ​យោបល់ ទាក់ទង​ជាមួយ​នឹង​ប្រធាន​បទ post ខាងលើ​នេះ​បន្តិច​ចុះ មើល​យូរ​ណាស់​ហើយ តែ​ក៏​មិន​ចង់ comment បញ្ចេញ​មតិយោបល់​អ្វី​ទេ តែ​អត់ធ្មត់​មិន​បាន​ពិតមែន អ៊ីចឹង​ហើយ​សុំ​និយាយ​អ្វី​ចំពោះ​ចំណុច​នេះ​បន្តិច តាម​ពិត​ទៅ​ក៏​មិន​ចង់ comment ឬក៏​និយាយ​អ្វី​ឲ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ​អ្វី​ដែរ ខ្លាច​មាន​អ្នក​និយាយ​ថា​យើង​និយាយ​ច្រើន បាន​ហើយ ចូល​សាច់រឿង​យើង​វិញ គឺថា​ដំបូង​ខ្ញុំ​មើល​ហើយ​អូស​ចុះ​អូស​ឡើង​ធម្មតា មិន​បាន​គិត​អ្វី​ច្រើន​ទេ តែ​ពេល​ឃើញ​អ្នក comment ហើយ ក៏​ចង់ comment បញ្ចេញ​មតិយោបល់​ខ្លះៗ​ក្នុង post នេះ​ដែរ សុំ​ប្រាប់​ចុះ​ថា​ជា​លើកដំបូង​ដែល​ខ្ញុំ ចូល​មក comment ក្នុង post បែបនេះ គឺ​ខ្ញុំ​អត់ធ្មត់​ទៀត​មិន​បាន​ទេ តាមពិត​ទៅ​ចង់ comment យូរ​ណាស់​ហើយ ចង់ comment ឲ្យ​វែងៗ​តែម្តង តែ​សុំ​ត្រឹម​ខ្លីៗ​បាន​ហើយ ព្រោះ​និយាយ​ច្រើន​ទៅ​ក៏​មិន​បាន​អ្វី​មក​វិញ ព្រោះ​ពាក្យ​ចាស់​បាន​ពោល​ថា "និយាយ​ច្រើន​ខុស​ច្រើន" ម៉្យាង​វិញ​ទៀត​មិន​ចង់​ឲ្យ​អ្នក​អាន ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ មក​អាន comment បែប​វែងៗ​ដែរ វា​ធ្វើ​ឲ្យ​ខាត​ពេល និង​គួរ​ឲ្យ​ធុញ ហើយ​ក៏​មិន​សូវ​ចង់​រវល់​រឿង​បែបនេះ​ប៉ុន្មាន​ដែរ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ស្ងាត់ស្ងៀម​មិន​សូវ​ចេះ​និយាយ បាន​ហើយ​មិន​ចង់ comment អ្វី​វែងៗ​ទេ ព្រោះ​វា​គួរ​ឲ្យ​ធុញ តែ​សុំ​ម្តង​ចុះ ទ្រាំ​មិន​បាន​ទៀត​ទេ អូខេ​ចាប់​ផ្តើម​ហើយ​ណា អ្វី​ដែល​ចង់​ប្រាប់ គឺ​ថា​វា​អាច​ហ្នឹង​វែង​បន្តិច តែ​យ៉ាងណា​សុំ​បញ្ចេញ​មតិយោបល់ ទាក់ទង​ប្រធានបទ​ខាងលើ​នេះ​បន្តិច​ចុះ មិន​ខ្វល់​ទេ​ថា អ្នកណា​ចង់​ជេរ ចង់ថា ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​អ្វី​បន្តិច តែ​ក៏​ខ្ជិល​សរសេរ​អ្វី​ឲ្យ​វែងឆ្ងាយ​ណាស់ អ៊ីចឹង​សុំ​សរសេរ​បន្តិច បាន​ហើយ ងាយស្រួល​សរសេរ ងាយស្រួល​យល់ ខ្លីៗ ងាយៗ ខ្ញុំ​ថា ខ្ញុំ​មិន comment ល្អ​ជាង៕ 😂🔫💣🔪🏹⚰

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក