Aug 15, 2018

ទូរស័ព្ទ Oppo R17 ប្រកាស​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវការ​ហើយ !

ម្សិលម្ង៉ៃ KHGadgets មាន​ចុះ​ផ្សាយ​​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ Oppo R17 ដែល​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន សូម​ចុច​ទី​នេះ​ដើម្បី​អាន ។ ហើយ​ឥឡូវ​នេះ Oppo បាន​ធ្វើការ​កំណត់​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​បាន​បង្ហាញ​លក្ខណៈ​ពិសេស​សំខាន់ៗ​ទាំងអស់​រួម​មក​ហើយ​តាម​រយៈ​បណ្ដាញ​សង្គម​ចិន  Weibo ។

គេហទំព័រ​ចិន​បាន​និយាយ​ថា ការ​បញ្ជា​ទិញ​មុន​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង 10 ព្រឹក​នៅ​ថ្ងៃ​ទី 18 ខែ​សីហា ហើយ​ការ​ចេញ​លក់​ពិត​ប្រាកដ​នៅ​ថ្ងៃ​ទី 23 ខែ​សីហា ។ ចំណុច​ពិសេស​នៃ Oppo R17 គឺ​ហាក់​ដូចជា​មាន​ការ​ទាក់​ទាញ ហើយ​យើង​នឹង​រង់ចាំ​មើល​ពី​ទូរស័ព្ទ​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ប៉ុណ្ណា​ដែរ​ទៅ ៕

_______________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក