Aug 2, 2018

តោះ!ទៅមើល BlackBerry Evolve X និង Evolve ទើបប្រកាសក្តៅៗ

កាល​ពី​ថ្ងៃមុន KHGadget បាន​ចេញ​ផ្សាយ​រួចមក​ហើយ​អំពី​ដំណឹង​បែកធ្លាយ​ទូរស័ព្ទ​ម៉ូដែល​ថ្មី​របស់​BlackBerry។ ដូច​ជា​ការ​សន្យា​អញ្ចឹង​​ថា​ពួក​យើង​នឹង​នាំ​លោក​អ្នក​មក​ស្វែងយល់​ពី​វា​កាន់​តែ​ច្បាស់​នៅ​ថ្ងៃ ដែល​វា​ប្រកាស​ផ្លូវ ការណ៍។ប៉ុន្មាន​ម៉ោង​មុន​នេះ BlackBerry ពិត​ជា​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទឹក​ដី​ឥណ្ឌា​ជាមួយ​ដៃគូ​ផលិតកម្ម របស់​​ខ្លួន​នៅ​ឥណ្ឌា​គឺ​ក្រុមហ៊ុន Optiemus ដែល​បាន​ប្រកាស​រួម​គ្នា​នូវ​ស៊េរី Evolve ដែល​មាន​ទូរស័ព្ទ ទំនើប​ពីរ​គឺ BlackBerry Evolve និង BlackBerry Evolve X ។ ទូរស័ព្ទ ទាំងពីរ​នេះ​មាន​អេក្រង់ ធំ កាមេរ៉ា ភ្លោះ ​និង​ថាមពល​ថ្ម 4000 mAh ដែល​ប្រើ ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo ។
 
វា​មិនសូវ​ខុសប្លែក​ពី​ម៉ូដែល Key2 ប៉ុន្មាន​ទេ ដោយ Evolve X បំពាក់​ដោយ​ឈីប Snapdragon 660 ជា​មួយ CPU Octa-core ល្បឿន 2.2 GHz និង​មាន GPU Adreno 512 ដែល​មាន​រ៉េម 6GB អម​ដោយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB ហើយ​អាច​បន្ថែម​ម៉េ​មូរី​ក្រៅ​រហូតដល់ 256 GB ។
Evolve X មាន​អេក្រង់​ទំហំ 5,99 អ៊ីញ ប្រភេទ Full HD + និង​វិមាត្រ 18:9  Aspect Ratio ដែល ធ្វើឲ្យ វា ក្លាយជា​ទូរស័ព្ទ BlackBerry ដំបូង​គេ​បង្អស់​ដែល​គ្មាន​ក្តារ​ចុច​ប្រភេទ QWERTY (ចូល​រួម​អបអរ​សាទរ​ផង ដែល​បាន​ដក​វា​ចេញ)។ ហើយ​ប៊ូតុង​ស្គែន​ក្រ​យៅដៃ​វិញ ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ដាក់​នៅ​ផ្នែក​ខ្នង​ខាងក្រោយ​ដូច​គេ​ដូច​ឯង​ដែរ​ហើយ។ វា​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ ដែល​មួយ​គ្រាប់​មាន​ទំហំ 12 មេហ្គាភិចសែល និង​មួយ​គ្រាប់​ទៀត​មាន​ទំហំ 13 មេហ្គាភិចសែល ​រួម​ជាមួយ​ភ្លើង​ជំនួយ​ពន្លឺ​ពីរ​គ្រាប់​ផង​ដែរ។ ចំណែក​កាមេរ៉ា​មុខ​របស់​វា​វិញ​មាន​ទំហំ 16 មេហ្គាភិចសែល សម្រាប់ Video Call និង​ថត​រូប​ខ្លួន​ឯង។
Evolve X បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ឥត​ខ្សែរ រឺ​តាមរយៈ​រន្ធ USB-C ជំនាន់ 3.0 ហើយ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ ប្រតិបត្តិការ Android Oreo 8.1 ដែល​បាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព DTEK។​ចំពោះ​ការ​ប្រកាស​ដំបូង​នេះ​វា​ចេញ​ពណ៌​ខ្មៅ មុន ដោយ​ស្មាតហ្វូន​នេះ​នឹង​ត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហែល 34,990 រ៉ូពី ឬ​ប្រហែល 510 $​ដែល​អ្នក​អាច​រក​ជាវ​បាន​នៅ​ចុង​ខែ​សីហា​នៅ Amazon India ហើយ​នឹង​ផ្តល់​ជូន​នូវ Cashback ផ្តល់​ជូន​ពី Reliance Jio និង ICICI Bank ។

ដោយឡែក​ចំពោះ BlackBerry Evolve វិញ​វា​មិនមាន​មាន​ប្រព័ន្ធ​សាក​លឿន​ឥត​ខ្សែ​​នោះ ទេ​ព្រោះ​វា​ជា​ម៉ាស៊ីន​លំដាប់​បង្គួរ ដោយ​វា​ប្រើប្រាស់ ឈីប SnapDragon 450 Octar-Core 1.8 Ghz ជាមួយ​រ៉េម 4GB និង​អង្គ ផ្ទុក 64 GB តែប៉ុណ្ណោះ ហើយ​មាន​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ទំហំ 13 MP ដូចគ្នា ដែល​ប្រើប្រាស់​លែន Samsung 3L8និងកាមេរ៉ាមុខ 16MP។ ចំពោះ​តម្លៃ របស់​វា​វិញ​គឺ 365 ដុល្លារ​តែ​ប៉ុណ្ណោះ!

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក