Aug 10, 2018

កាសឥតខ្សែ Beats Solo3 ដាក់លក់ក្នុងតម្លៃតិចជាង $ 200 នៅលើ Amazon

បន្ទាប់ពី Beats លក់​ភាគហ៊ុន​ទាំងមូល​ទៅ​អោយ Apple ប៉ុន្មាន​ឆ្នាំ​មកនេះ ឃើញ​ថា​Apple​កាន់តែ កាក់​​កប​ខ្លាំង​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ក៏​ដូច​ជា​ពង្រឹង​គុណភាព​នៃ​សំឡេង​របស់​ខ្លួន​មួយ​កម្រិត​ទៀត​។ ក្រៅ​ពី​លក់ iPhone ចំណូល​ដ៏ ធំ​របស់​Apple គឺ​ទទួលបាន​ពី​ឧបករណ៍​ប្រើប្រាស់​ហ្នឹងហើយ។

ដូច​ដែល​អ្នក​ដឹង​ស្រាប់​កាស​ត្រចៀក Beat នេះ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ គឺខ្ទង់ជិត300$ បើ​អ្នក​ទិញ​នៅ​តាម​បណ្តា​ហាង​នានា។ Beat Solo 3នេះជាកាសចុងក្រោយដែលទើបតែប្រកាស់ចេញ​ក្តៅៗ ជា​មួយ​​​សម្លេង​ពីរោះ​រណ្ដំ​តែម្តង ហើយ​ឥឡូវនេះ​ដោយ​មាន​កិច្ចព្រមព្រៀង​យ៉ាង​ពិសេស​ជាមួយ Amazon ធ្វើអោយ Beat Solo 3 លក់​ក្នុង​តម្លៃ ពិសេស​តែត្រឹម 195$ តែប៉ុណ្ណោះ! ជា​ធម្មតា​អ្នក​ប្រាកដ​ជា​ពីបាក​ទិញ​វា​បន្តិច​ហើយ​តែ សំរាប់​អ្នក​ដែល​ចេះ​ទិញ​ទំនិញ​តាម Online រឺ Amazon វា​ជា​រឿង​ល្អ​សំរាប់​ពួកគាត់។


________________
ប្រភព៖ Phone Arena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក