Aug 11, 2018

Apple ក៏​មាន​គម្រោង​ផលិត​ទូរស័ព្ទ​ iPhone អាច​បត់​បែន​អេក្រង់​បាន​ដែរ អាច​នឹង​ចេញ​ក្រោយ​ក្រុមហ៊ុន​ដទៃ

ប្រិយមិត្ត​ប្រហែល​ជា​បាន​ឮ​អំពី​ទូរស័ព្ទ ដែល​អាច​បត់បែន​អេក្រង់​បាន ដែល​ត្រៀម​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​ 2019 នា​ពេល​ខាង​មុខ ។ ហើយ​សម្រាប់​​មាន​ព័ត៌មាន​​​នាំ​មុខ​គេ​ ដែល​ពុះកញ្ជ្រោល​ចង់​ចេញ​ទូរស័ព្ទ​ប្រភេទ foldable phones ដែល​អាច​បត់​បែន​អេក្រង់​បាន​មុន​គេ​នោះ​គឺ ​ក្រុមហ៊ុន huawei និង samsung ដែល​មួយ​ជា​ក្រុមហ៊ុន​ចង់​លក់​ឲ្យ​បាន​លេខ​មួយ និង​មួយ​ទៀត​ជា​ក្រុមហ៊ុន​អ្នក​ផលិត​អេក្រង់​បត់​នេះ​តែ​ម្ដង ។
ប្រិយមិត្ត​កម្រ​នឹង​បាន​ឮ​ព័ត៌មាន​អំពី​ ផែនការ​នៃ​ក្រុមហ៊ុន Apple ណាស់ ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ព្យាយាម​លាក់បាំង​រាល់​គ្រប់​សកម្មភាព និង​ជំហាន​​ដែល​​ខ្លួន​កំពុង​ដើរ ។ ដោយ​មិន​ចង់​ឲ្យ​ដៃ​គូ​ប្រកួត​ប្រជែង​ដឹង​ថា​ខ្លួន​កំពុង​ចង់​ធ្វើ​អ្វី ។ ដែល​អាច​កាត់​បន្ថយ​ការ​ចាំ​លួច​ចម្លង​គំនិត​របស់ Apple បាន​ខ្លះ​ដែរ ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ យើង​បាន​ទទួល​នូវ​រូបភាព​ខ្លះ​ៗ អំពី​គំនិត​ច្នៃ​​ និង​រចនា​នូវ​រូបរាង​នៃ​ទូរស័ព្ទ Apple iPhone ដែល​អាច​បត់​បែន​អេក្រង់​ ដូចជា​កូន​សៀវភៅ​មួយ​ក្បាល​អញ្ចឹង ។
គំនិត​រចនា​នេះ​មិន​មែន​ជា​គំនិត​ផ្លូវការ ឬ​ជា​គំនិត​ដែល​ចេញ​ពី​ក្រុមហ៊ុន Apple ឡើយ តែ​នេះ​ជា​រូបរាង​ដែល​បាន​មក​ពី​ការ​ចុះ​ប័ណ្ណ​កម្មសិទ្ធិបញ្ញា​​កន្លង​មក​របស់ Apple ។ វា​មិន​យូរ​ទៀត​ទេ ដែល​ពិភពលោក​មិន​ងាក​មក​ប្រើ​អេក្រង់​ដែល​អាច​បត់​បែន​បាន ព្រោះ​ថា​គុណ​សម្បត្តិ​នៃ​អេក្រង់​នេះ​គឺ​អាច​ធ្វើ​ឲ្យ​​ការ​រចនា​នៃ​ឧបករណ៍​នានា​ មាន​ការ​ទាក់ទាញ​ខ្លាំង​ជាង​មុន​ ជាជាង​ការ​រចនា​ទូរស័ព្ទ​ដែល​ត្រង់ៗ​ដែល​មិន​មាន​ការ​កាច់​ចុះ​កាច់​ឡើង ។
លក្ខណៈ​ពិសេស​នៃ​ពពួក​ទូរស័ព្ទ​បត់​អេក្រង់​ស្ថិត​នៅ​ត្រង់ យើង​អាច​នាំ​យក​ទូរស័ព្ទ​ដែល​មាន​អេក្រង់​រហូត​ទៅ​ដល់ 8 អ៊ីញ​បាន​ និង​អាច​វា​ដាក់​ក្នុង​ហោប៉ៅ រួច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​កម្សាន្ត​ជាមួយ​អេក្រង់​ធំៗ បាន​ដោយ​មិន​ទើស​ទែង ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

_____________
ប្រភព TechConfigurations

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក