Aug 1, 2018

Apple លក់​នាឡិកា​បាន 3.5 លាន​គ្រឿង​ក្នុង​ត្រីមាស​ទី២​នេះ ប៉ុន្តែ​កំពុងតែ​​បាត់បង់​ចំណែក​ទីផ្សារ

Canalys បាន​ចេញ​ផ្សាយ​​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន ​អំពី​ទីផ្សារ​នាឡិកា​វៃឆ្លាត ។ នៅ​ត្រីមាស​ទី 2  នៃ​ឆ្នាំ 2018 ​គេ​បាន​របស់​ឃើញ​​​អំពី ដំណើរ​នៃ​ការ​លក់​របស់​ក្រុមហ៊ុន Apple ដោយ​បាន​លក់​នាឡិកា​វៃ​ឆ្លាត​របស់​ខ្លួន​បាន​ដល់ 3.5 លាន​គ្រឿង ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ Apple សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ចំនួន​លក់​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ត្រី​មាស​មុន​មកៗ ។
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ត្រី​មាស​ទី 2 ឆ្នាំ 2018 អ្នក​ប្រើ​ជុំ​វិញ​ពិភពលោក​បាន​ទិញ​នាឡិកា​ឆ្លាតវៃ​​សរុប​ចំនួន 10 លាន​គ្រឿង​ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី 2  ឆ្នាំ​មុន​ដែល​មាន​ន័យ​ថា ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន Apple ​គឺ​មាន​ការ​ថត​ចុះ​ដោយ​លក់​បាន​តែ 30% ដែល​កាល​ពី​ត្រីមាស​មុនៗ​គឺ​លក់​បាន 43% ទៅ 34% ។
នាឡិកា Apple រាង​ទទួល​ប្រជាប្រិយភាព​ឡើង​វិញ​ដោយ​សារ​ការ​បំពាក់​សេវា LTE ។ ហើយ​សម្រាប់​នៅ​ទ្វីប​អាស៊ី​គឺ​អាច​លក់​បាន 25 ម៉ឺន​គ្រឿង​ដែល​ស្មើ​នឹង 60% នៃ​ការ​ ។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Cupertino អាច​ធ្វើ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​ជា​ច្រើន ដើម្បី​ផ្ដល់​សេវា​ទូរស័ព្ទ LTE របស់​ខ្លួន​ដូចជា​ប្រទេស​ជប៉ុន សិង្ហបុរី ថៃ ឥណ្ឌា កូរ៉េ​ខាងត្បូង និង​សូម្បី​តែ​ប្រទេស​អូស្ត្រាលី​ដែល​បាន​បង្កើន​ការ​លក់​របស់​ខ្លួន​ផង​ដែរ​នោះ ៕
_______________
ប្រភព Canalys

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក