Aug 9, 2018

តោះ​មក​មើល​ឈុត​ឆាក Angkor: Rise of Heroes ហ្គេម​ស្នាដៃ​កូន​ខ្មែរ​យើង

ស្ទូឌីយោ Sil Animation Studio ដែល​ជា​ម្ចាស់​ស្នាដៃ​ហ្គេម Angkor: Rise of Heroes ឥឡូវ​នេះ​បាន​បញ្ចេញ​ឈុត​ឆាក​សកម្មភាព​ហ្គេម​របស់​ខ្លួន មួយ​ចំនួន​បន្ថែម​ទៀត ដែល​​មើល​ទៅ​រូបភាព​ក្រាហ្វិក​ គឺ​រស់រវើក​ខ្លាំង​ណាស់ ជា​ពិសេស​ទេសភាព​និង​ឆាក​សម្ដែង​បែក​ស្រុក​ខ្មែរ លាយឡំ​ជាមួយ​រូប​ចម្លាក់​ធំៗ និង​ប្រាសាទ​នានា ដែល​ជា​ការ​ច្នៃ​ប្រឌិត​ខ្ពស់​មួយ​នៅ​លើ​ពិភពលោក​យើង​នេះ ។

ហ្គេម​នេះ​ជា​ប្រភេទ 2.5D ដែល​ជា​ក្រាហ្វិក 3D តែ​បញ្ជា​ដើរ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ងាយស្រួល​ដល់​ប្អូន​ៗកុមារ​ក៏​អាច​កម្សាន្ត​បាន​ផង​ដែរ ហើយ​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ធ្លាប់​លេង​ជាមួយ​ហ្គេម​ក្រាហ្វិក​ធំៗ ក៏​នៅ​តែ​អាច​ឆក​ចិត្ត​របស់​ពួក​គេ​បាន ​តាម​រយៈ​ក្រាហ្វិក​ទំនើប​បែប​ខ្មែរ​នេះ ។ កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​ទស្សនា​ឈុត​ឆាក​ខាង​ក្រោម​នេះ ៖

_____________
ប្រភព Sil Animation Studio

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក