Jul 30, 2018

ទីបំផុត Youtube បញ្ចេញមុខងារ Dark Made លើ Android ហើយ

មួយ​ឆ្នាំ កន្លង​មក​នេះ Youtube បាន​បញ្ចេញ Dark Mode សំរាប់​ការពារ​ភ្នែក​នៅពេល​ដែល​អ្នក​មើល​វីដេអូ​ក្នុង​Youtube នៅ​ពេល​យប់ ហើយ​មុខ​ងារ​នេះ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​សន្សំសំចៃ​ថ្ម​ទូរស័ព្ទ​​​របស់​លោក​អ្នក​បាន​មួយ​ផ្នែក​ផង​ដែរ​។ពី​មុន​យើង​ឃើញ​វត្តមាន​វា​តែ​នៅ Website ក្នុង​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ តែ​ឥលូវ​នេះ​វា​ជា​ដំណឹង​ល្អ មួយ​​សំរាប់​អ្នកប្រើប្រាស់​ IOS និង Andriod ទូទាំង​សកល​លោក​។ កាល​ពី​ម្សិល​មិញ​នេះ​គេ​ឃើញ​មាន​សារ​ដំណឹង​ពី Google សំរាប់​ការ​បើក​អោយ​ប្រើប្រាស់​នូវ​មុខងារ​ថ្មីនេះ។
តែ​ក៏​មាន​ទូរស័ព្ទ​មួយ​ចំនួន​ធំ​មិនទាន់​បាន​ទទួល​នូវ​សារ​ដំណឹង​នេះ​នៅឡើយ​ដែរ ដោយ Google នឹង​ដាក់​អោយ​ប្រើប្រាស់​ជា ផ្លូវការ​យ៉ាង​យូរ​បំផុត​នៅ​ចុង​សបា្តហ៍​ក្រោយ​នេះ​ហើយ ចំពោះ Android។ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​មុន​ដំបូង​អ្នក​គួរ​​តែ​ធ្វើការ​បន្ទាន់​សម័យ (Update) នៅ​កម្មវិធី Youtube ចាស់​របស់​អ្នក​ឡើង​ទៅកាន់​ជំនាន់​ចុងក្រោយ​អោយ​ហើយ​ដើម្បី​រង់​ចាំ​កំណែរ​បន្ទាន់​សម័យ​​ដ៏​ឆាប់​ខាងមុខនេះ។

____________________
ប្រភពៈ Adroid Authority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក