Jul 25, 2018

Xiaomi បញ្ចេញ​ទូរស័ព្ទ​ម៉ូដែល​ថ្មី Pocophone F1 ដែល​បំពាក់​ដោយ​ឈីប Snapdragon 845 ជាមួយ​តម្លៃថោក​បំផុត​បើ​ធៀប​តម្លៃ​លើ​ទីផ្សារ

ប៉ុន្មាន​ឆ្នាំ​នេះ​យើង​បាន​ឃើញ​ទូរស័ព្ទ Xiaomi របស់​ចិន​ជា​ច្រើន​ម៉ូដែល​ព្រោង​ព្រាត​ដែល​ក្រុម​ហ៊ុន​នេះ​មាន​គោល​ដៅ​ផលិត​ទូរស័ព្ទ​តម្លៃ​​មធ្យម​តែ​គុណភាព​​ខ្ពស់​ដើម្បី​វាយលុក​ទីផ្សារ​ពិភពលោក ដែល​មាន​ទាំង​ម៉ាស៊ីន​​លំដាប់​ខ្ពស់ និង​ចុងក្រោយ​នេះ​ក៏​មាន​ម៉ាស៊ីន​សំរាប់​អ្នក​ចូល​ចិត្ដ​លេង​ហ្គេម​ផង​ដែរ។

ឥឡូវ​នេះ​អ្វី ដែល​គួរ​អោយ​កត់​សំគាល់​ទៀត​នោះ ក្រុមហ៊ុន​នេះ​នឹង​បញ្ចេញ​ទូរស័ព្ទ​របស់​ខ្លួន​មួយ​ម៉ូដែល​ទៀត​ដែល​ភ្ជាប់​មក​ជាមួយ​ឈីប​​លំដាប់​ខ្ពស់ Snapdragon 845 Soc ដែល​ស្ថិត​ក្រោម​ឈ្មោះ​ស៊េរី​ថ្មី របស់​ខ្លួន​គឺ Pocophone ដែល​ជំនាន់​ទីមួយ​របស់ វា​នេះ​គឺ Pocophone F1 ដែល​មាន​បំពាក់​ជាមួយ រ៉េមទំហំ6GB និង មាន​អង្គ ផ្ទុក​ទិន្នន័យ 64 និង 128 GB។ ទូរស័ព្ទ​ត្រកូល​ថ្មីនេះ Xiaomi សាង​វា​ឡើង​សំរាប់​គោលដៅ​វាយលុក​នៅ អឺរ៉ុប​ខាងកើត និង ឥណ្ឌា​មុនគេ ដែល​វា​មាន​ទំហំ​អេក្រង់6 អ៊ីញ​តែ​មាន​តម្លៃ ត្រឹម​តែ 420 ទៅ 460 អឺ រូ តែ​ប៉ុណ្ណោះ!

______________
ប្រពភៈgsmarena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក