Jul 6, 2018

លេច​ចេញ​រូបភាព​ចាប់​កាន់ Xiaomi Mi Max 3 ដែល​មាន​អេក្រង់​លាត​ពេញ

ក្នុង​បណ្ដាញ​អ៊ីនធឺណិត គេ​ឃើញ​មាន​លេច​ចេញ​នូវ​រូបភាព​មួយ​ចំនួន​អំពី​ទូរស័ព្ទ Xiaomi Mi Max 3 ដែល​ជា​ទូរស័ព្ទ​អេក្រង់​ធំ​លាត​ពេញ​តួ និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង អាច​និយាយ​បាន​ថា Xiaomi បង្កើត Xiaomi Mi Max 3 នេះ​ឡើង​មក​គឺ​ដើម្បី​ប្រកួត​ទី​ផ្សារ​ជាមួយ Samsung Galaxy Note ដែល​ជា​ទូរស័ព្ទ​អេក្រង់​ធំ​នាំ​មុខ​គេ ហើយ​សូម្បី​តែ​ក្រុមហ៊ុន Apple ដែល​ចិត្ត​រឹង​មិន​ចង់​ធ្វើ​ទូរស័ព្ទ​អេក្រង់​ធំ​នោះ ក៏​ចុះ​ចាញ់ ព្រម​បង្កើត​អេក្រង់​ទូរស័ព្ទ​ធំ ដោយសារ​ទីផ្សារ​ទូរស័ព្ទ​អេក្រង់​ធំ មិន​ស្រក​ស្រុត​ទេ មាន​តែ​កើន​ឡើង ។ បើ​យើង​សួរ​អ្នក​ប្រើ​ទូរស័ព្ទ​100 នាក់ ភាគ​ច្រើន​នៃ​​អ្នក​ទាំងនោះ គេ​ប្រាកដ​ជា​ចង់​បាន​ទូរស័ព្ទ​អេក្រង់​ធំ ព្រោះ​តម្រូវ​ការ​មនុស្ស​សម័យ​នេះ​ គេ​មិន​ខ្លាច​នឹង​ភាព​ធំ​នៃ​ទូរស័ព្ទ​ទេ ។

ព័ត៌មាន​ឲ្យ​ពិត​ប្រាកដ​អំពី​លក្ខណៈ​សម្បត្តិ​នៃ​ទូរស័ព្ទ Xiaomi Mi Max 3 មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ តែ​ឥឡូវ​នេះ​យើង​បាន​ឃើញ​រូបភាព​ពិត​ប្រាកដ​របស់​វា​ហើយ ដែល​វា​មើល​ទៅ​ស្អាត​ជាង​មុន ដោយសារ​គែម​ Xiaomi Mi Max 3 តូច​ជាង​មុន​ច្រើន​ថែម​ទៀត ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ត្រង់​កាមេរ៉ា​មុខ​មិន​ដឹង​ស្ថិត​នៅ​ទីតាំង​ណា តែ​បើ​តាម​អ្នក​ជំនាញ​តាមដាន គេ​សន្និដ្ឋាន​ថា Xiaomi Mi Max 3 នឹង​មាន​មុខងារ​កាមេរ៉ា Pop up លិប​លៀន​នៅ​ផ្នែក​ខាង​លើ​ជា​មុន​ខាន ។

ចំពោះ Xiaomi បច្ចេកវិទ្យា​ប៉ុណ្ណេះ មិន​អាច​រាំង​ស្ទះ​​ក្រុមហ៊ុន​គេ​បាន​ឡើយ ព្រោះ​បើ​សរុប​បច្ចេកវិទ្យា​ដែល Xiaomi បាន​បញ្ចេញ​លើ​ទូរស័ព្ទ​របស់​ខ្លួន ហើយ​យើង​ធ្វើការ​ផ្គុំ​បច្ចេកវិទ្យា​ទាំងនោះ​តែ​លើ​ទូរស័ព្ទ​មួយ សឹង​តែ​ស៊ី​ដាច់ Samsung តែ​ដោយ​សារ​ទីផ្សារ​មិន​ទាន់​ទទួល​ស្គាល់​ទូរស័ព្ទ​ចិន​ច្រើន ទើប​គេ​បំបែក​បច្ចេកវិទ្យា​ដាក់​លើ​ទូរស័ព្ទ​នេះនោះ កុំ​ឲ្យ​តម្លៃ​វា​ថ្លៃ​ពេក ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក