Jul 25, 2018

ប្រទះ​ឃើញ​វត្តមាន​ទូរស័ព្ទ​អេក្រង់​ធំ Xiaomi Mi Max 3 Pro នៅ​ក្នុង​គេហទំព័រ Qualcomm

ដំណើរការ​នៃ​ទូរស័ព្ទ អេក្រង់​ធំ Xiaomi Mi Max 3 Pro កាន់តែ​ច្បាស់​ហើយ ព្រោះ​ទូរស័ព្ទ​មួយ​នេះ​បាន​គេ​រក​ឃើញ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Qualcomm ដែល​​ឈរ​លេខ​មួយ​ក្នុង​ចំណោះ​បន្ទះ​ឈីប​ល្បីៗ​សម្រាប់​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន ។

Mi Max 3 Pro នឹង​ប្រើប្រាស់​បន្ទះ​ឈីប​លំដាប់​ល្អ​ Snapdragon 710 ដែល​បន្ទះ​ឈីប​នេះ​ប្រដូច CPU Core i5 លើ​កុំព្យូទ័រ​ផង​ដែរ ជា​បន្ទះ​ឈីប​មិន​លឿន​ដាច់​គេ​ទេ តែ​ល្អ​សម្រាប់​លេង​ហ្គេម និង​ជា​ពិសេស​សម្រាប់​ពពួក​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ធំៗ​ដូចនេះ ។

ការ​បង្ហាញ​នេះ​មិន​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​ទេ ប៉ុន្តែ​មាន​ប្រភព​មួយ​បាន​បង្ហើប​ថា Xiaomi Mi Max 3 Pro និង​មាន​អេក្រង់​ទំហំ 6.9 អ៊ីញ ជា​មួយ​នឹង resolution 1080x2160 ភីកសែល ជា​ប្រភេទ​អេក្រង់ IPS LCD ដែល​ជា​ការ​សោកស្ដាយ​មួយ​ដែល​ទូរស័ព្ទ​ក្នុង​កម្រិត​ប៉ុណ្ណេះ​មិនបាន​ប្រើ​អេក្រង់ AMOLED ឬ Super AMOLED នោះ ។ និង​មួយ​វិញ​ទៀត​​ផ្នែក​កាមេរ៉ា និង​មាន​ទំហំ 12 មេហ្គា​ភីកសែល + 12 មេហ្គា​ភីកសែល នៅ​ផ្នែក​ខាង​ក្រោយ និង 5 មេហ្គា​ភីកសែល នៅ​ផ្នែក​ខាង​មុខ ដែល​ទំហំ​នេះ​វា​តូច ។ មាន​តែ​រង់ចាំ​មើល​ព័ត៌មាន​បន្ត​ទៀត ទើប​អាច​វិភាគ​ពី​លក្ខណៈ​របស់​វា​បាន តែ​ទូរស័ព្ទ​មួយ​នេះ​នឹង​អាច​លេង​ហ្គេម​បាន​​ដោយ​មិន​មាន​បញ្ហា ៕
_______________
ប្រភព playfuldroid.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក