Jul 19, 2018

លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Xiaomi Mi Max 3 អេក្រង់​ធំ ថ្ម​ធំ កាមេរ៉ា​ក្រោយ​ 2 គ្រាប់

សម្រាប់​លោកអ្នក​ដែល​ធ្លាប់​បាន​ប្រើ Xiaomi Mi Max 2 កាល​ឆ្នាំ​ទៅ លើក​នេះ​កាន់តែ​ពេញ​ចិត្ត នូវ​ការ​វិវឌ្ឍន៍​នៃ​ទូរស័ព្ទ​អេក្រង់​ធំ​នេះ​បន្ត​ទៀត​ហើយ ព្រោះ​វា​បាន​បង្កើន​សមត្ថភាព​ឲ្យ​ទាន់​សភាពការណ៍ ដែល​កំពុង​រត់​ប្រណាំង​ប្រជែង​គ្នា ។ ការ​កែប្រែ​មាន​ដូចជា ៖
  • ទំហំ​ទាំង​បី 176.2 x 87.4 x 8 mm
  • តួ​ខ្លួន​ខាង​ក្រោយ​ប្រភេទ​អាលុយមីញ៉ូម និង​មុខ​កញ្ចក់​សុទ្ធ
  • ប្រើ​បាន​ស៊ីម​កាត់ 2
  • អេក្រង់​ប្រភេទ IPS LCD ធម្មតា​ទំហំ 6.9 អ៊ីញ
  • Resolution 1080 x 2160 ភីកសែល
  • កំហាប់​ភាព​ច្បាស់  350 ppi
  • ដំណើរការ​ដោយ  Android 8.1 (Oreo) និង​ផ្ទៃ​បញ្ជា MIUI 9.5
  • ប្រើប្រាស់​​ឈីប  Snapdragon 636 និង GPU Adreno 509
  • អាច​បន្ថែម​មេម៉ូរី​កាត​បាន​ដល់ 256GB
  • មាន​២​ជម្រើស​សម្រាប់​អង្គ​ផ្ទុក គឺ  128 GB ជាមួយ 6 GB RAM និង 64 GB ជាមួយ4 GB RAM
  • កាមេរ៉ា​ខាង​មុខ  8 មេហ្គា​ភីកសែល និង​ខាង​ក្រោយ 12 មេហ្គា​ភីកសែល + 5 មេហ្គា​ភីកសែល អាច​ថត​វីដេអូ​ដល់ 2160p@30fps (4K)
  • រន្ធ​សាក​ថ្ម​ជា​ប្រភេទ USB-C 1.0
  • ថាមពល​ថ្ម​ដល់ 5500 mAh
  • តម្លៃ​របស់​វា​ប្រហាក់ប្រហែល តិច​ជាង 300$ ក្នុង​ទីផ្សារ​បរទេស ។

នេះ​ជា​ការ​ Update មួយ​ទៀត​ពី Xiaomi ដែល​មាន​ទូរស័ព្ទ​អេក្រង់​ធំៗ​ច្រើន​មក​ម៉ូដែល ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ និង​ត្រូវ​ដឹង​មុន​នឹង​ទិញ គឺ​អេក្រង់​របស់​ជា IPS LCD ធម្មតា មិន​មែន​ជា AMOLED ឬ Super AMOLED នោះ​ទេ សម្រាប់​ចំណុច​ល្អ​គឺ​គែម​តូច​ជាង​មុន កាមេរ៉ា​ភ្លោះ ដំណើរការ​លឿន​ជាង​មុន ។

ប្រៀបធៀប Xiaomi Mi Max 2 និង Xiaomi Mi Max 3
_____________
ប្រភព weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក