Jul 26, 2018

លក្ខណៈ​សម្បត្តិ Xiaomi Mi A2 Lite ដែល​មាន​អេក្រង់​លាត​មាន​ឆក និង​ថាមពល​ថ្ម 4000mAh


ឥឡូវ​ក្រុមហ៊ុន Xiaomi បាន​បញ្ចេញ​ស្មាតហ្វូន​ធន់​​មធ្យម​មួយ ​Xiaomi Mi A2 Lite ដែល​មាន​ការ​រចនា​តាម​បែប​ទំនើប​មាន​អេក្រង់​លាត​​ម៉ូដ​ឆក ហើយ​ពិសេស​នៅ​ត្រង់​ថាមពល​ថ្ម​របស់​ទូរស័ព្ទ​មួយ​នេះ​មាន​ដល់ 4000mAh ដែល​អាច​ប្រើប្រាស់​បាន​មួយ​ថ្ងៃ​យ៉ាង​ស្រួល ។ សូម​មើល​លក្ខណ​សម្បត្តិ​ខាង​ក្រោម​នេះ ៖
  • ចេញ​លក់​ក្នុង​ខែ កក្កដា​ ឆ្នាំ2018
  • ទំហំ​ទាំង៣ 149.3 x 71.7 កម្រាស់ 8.8 mm
  • ទម្ងន់ 178 g
  • អាច​ដាក់​បាន​ស៊ីម 2
  • អេក្រង់​ប្រភេទ IPS LCD (16 លានពណ៌)
  • ទំហំ​អេក្រង់ 5.84 អ៊ីញ ដែល​មាន​សាច់​អេក្រង់ 79.5% នៃ​តួ​ខាង​មុខ
  • Resolution  1080 x 2280 ភីកសែល សមាមាត្រ 19:9 ratio
  • កំហាប់​ភាព​ច្បាស់ 432ppi
  • ដំណើរការ​ដោយ Android 8.1 Oreo
  • ប្រើ​បន្ទះ​ឈីប Snapdragon 625
  • CPU  Octa-core 2.0 GHz
  • GPU  Adreno 506 
  • Ram 3GB សម្រាប់​ម៉ូដែល 32 GB និង 4GB សម្រាប់ 64 GB
  • កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ 12 MP មាន និង 5 MP, មាន f/2.2 
  • កាមេរ៉ា​ខាង​មុខ 5 MP ដែល​មាន f/2.0
  • មាន​រន្ធ​បញ្ចេញ​សំឡេង​​មួយ និង​រន្ធ​ដោត​កាស 3.5mm 
  • Bluetooth 4.2 រន្ធ​ microUSB 2.0
  • ទំហំ​ថ្ម 4000 mAh
  • មាន​ពណ៌ ខ្មៅ មាស មាសកុលាប និង​ពណ៌​ក្រហម
  • តម្លៃ​ប្រហែល 210 ដុល្លារ​តម្លៃ​លើ​ទីផ្សារ​បរទេស

សរុប​មក​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi A2 Lite ល្អ​ប្រសើរ​ច្រើន​ទាំង​ការ​រចនា​រូបរាង និង​ការ​បំពាក់​អេក្រង់​ដែល​មាន​កំហាប់ 432ppi និង​ថាមពល​ថ្ម​ធំ 4000mAh ។






Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក