Jul 30, 2018

អ្វីជាបច្ចេកវិទ្យាសាកថ្មលឿន VOOC? តើវាមានសុវត្ថិភាពរឺទេ?

បរិយាយ​ពី​បច្ចេកវិទ្យា​សាក​ថ្ម លឿន​នេះ​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ស្គាល់​និង​បាន​ប្រើរួច​មក​ហើយ​ដូចជា ​Fast Charge 2.0,3,0 និង​ជំនាន់​ចុងក្រោយ 4.0 ដែល​មាន​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ​របស់​​ក្រុមហ៊ុន​ធំៗ​ដូចជា​ SAMSUNG, XiaoMi, Huwei និង​ក្រុមហ៊ុន​ដទៃ​ជា​ច្រើន​ទៀត ហើយ​ជា​ចុង​​ក្រោយ​នេះ​ក៏​មាន​លេច​ឡើង​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់​ Oppo គឺ  VOOC ដែលគេ​បំពាក់​លើ​ Oppo Find X​ ដែល​វា​មាន​សមត្ថភាព​អាច​សាក​បាន 75% ដោយ​ប្រើ រយៈ​ពេល​តែ 30 នាទី​តែ​ប៉ុណ្ណោះ​! វា​ជា​បច្ចេកវិទ្យា​ដ៏​ល្អ​មួយ​ហើយ​ក៏​ប្រហែល​ជា​អាច​មាន​លើ​ទូរស័ព្ទ​ដៃ​ដទៃ​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

សំនួរ​សួរ​ថា​ចុះ​បើ​វា​សាក ថ្ម​លឿន​បែបនេះ​តើ​វា​មាន​សុវត្ថិភាព​គ្រប់​គ្រាប់​ដែរឬទេ?
បើ​តាម​ការ​បញ្ជាក់​របស់ Oppo ថ្មីៗ​នេះ​ដែល​ចេញ​ផ្សាយ​ដោយ 91Mobiles បច្ចេកវិទ្យា VOOC នេះ​ត្រូវ​បាន​គេ​ពិសោធន៍​យ៉ាង​ម៉ត់​ចត់​ដែល​វា​មាន​ស្រទាប់​ការពារ​នៅ​លើ​ឆ្នាំង​សាក​រហូត​ទៅដល់​5 ស្រទាប់​សំរាប់​ការពារ​ការ​ផ្ទុះ ឆ្លង​ចរន្ត នឹង​លំនឹង នៃ​ចរន្តអគ្គិសនី។
បច្ចេកវិទ្យា​នេះ​ទ្រទ្រង់​តុល្យភាព​កំលាំង 5 វ៉ុល​ដែល​នឹង​បញ្ចេញ​ទៅ​ទូរស័ព្ទ វិញ​រហូតដល់ 4 អំពែ​ធំ​ជាង​ឆ្នាំង​សាក​ធម្មតា​កំលាំង គុណ 4ដង។​ដោយ​លោក​អ្នក​អា​ចបញ្ចូល​ងថ្មត្រឹមតែ 5 នាទី​ប៉ុណ្នោះ​តែ​អាច​និយាយ​បាន​រហូតដល់២ម៉ោងឯណោះ! បើ​ដូច​ការ​អះ​អាង​ខាង​លើ​វា​ពិតជា​សុវត្ថិភាព​មួយ​ដែល​អាច​ទុក​ចិត្ត​បាន តែ​យើង​ក៏​គួរ​តែ​ចំណាំ​ផង​ដែរ​ថា​បច្ចេកវិទ្យា​នេះ​គឺ​បំពាក់​យ៉ាង​មត់​ចត់​នៅ​លើ Oppo Find X ប៉ុណ្ណោះ​ដូច្នេះ​អ្នក​ក៏​មិន​គួរ​យក​​ឆ្នាំង​សាក​របស់ Find X ទៅ​សាក​លើ​ទូរស័ព្ទ ដទៃ​ដែរ ព្រោះ​វា​ខុស​វ៉ុល​គ្នា។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក