Jul 4, 2018

Vivo Z10 ប្រកាសនៅឥណ្ឌាជាមួយកាមេរ៉ាមុខ 24មេហ្គាភិចស៊ែល

តាំងពីឆ្នាំ២០១៧ ដមកដល់២០១៨ នេះ​ Vivo បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​​របស់​ខ្លួន​ជាច្រើន​ម៉ូដែល ទាំង​ត្រកូល​ Y ត្រកូល V ត្រកូល​X និង​ លំដាប់​ម៉ាស៊ីន​ខ្ពស់​គឺ Vivo Nex ដែល​ទើប​តែ​ចេញ​នៅពេល​ថ្មីៗ​នេះ។ ដោយសារ​ទីផ្សារ​មានការ​ប្រកួត​ប្រជែង​ច្រើន ហើយ​តម្រូវការ​អតិថិជន​ក៏​មាន​ទៅតាម​តម្លៃ​​​និង តំបន់​ផ្សេងៗ។ហើយ​ថ្មីៗនេះ Vivo បាន​បញ្ចេញ​នូវ​ម៉ាស៊ីន​ធន​មធ្យម​របស់​ខ្លួន​មួយ​ម៉ូដែល​ទៀត​គឺ Vivo Z10ដែល​ប្រកាស​ជា លើក​ដំបូង​​នៅ​ប្រទេស​ឥណ្ឌា​ ដែល​មាន​រូបរាង​ស្រោប​ដោយ​លោហ​ធាតុ​​​ជា unibody ជា​មួយ​ឈីប Snapdragon 450 រ៉េម 4ជីហ្គាបៃ អង្គ​ផ្ទុក​ទិន្នន័យ 32ជីហ្គាបៃ និង កញ្ចក់​6 អ៊ីញ មាត្រដ្ឋាន 18:9។

Vivo Z10 នេះ​ក៏​បំពាក់​នៅ​កាមេរ៉ា​មុខ 24 មេហ្គា​​ភិចស៊ែល មាន​នូវ​ពន្លឺ​ជំនួយ និង​មុខងារ​ថតរូប​ស្អាត​​​ផង​ដែរ។ ចំពោះ​កាមេរ៉ា​ក្រោយ​មាន​ទំហំ 16 មេហ្គា​​ភិចសែល វា​អាច​ប្រើប្រាស់​បាន​ស៊ីម​​​ពីរ​ជា​ប្រ​ភេទ​​4G LTE ជាមួយ​នឹង​ថាមពល​ថ្ម 3225 mAh។ចំពោះ​​តម្លៃ​វិញ​យើង​​មិន​ទាន់​​ដឹង​​ច្បាស់​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​អាច​ខ្ទង់​ជាង 200ដុល្លា។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក