Jul 9, 2018

Vivo Y81 ចេញ​លក់​ហើយតម្លៃ​ 199$ និង​មាន​ជូន​កាដូ​ជា​ច្រើន​មុខ​ទៀត

យោង​តាម​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Vivo បាន​បង្ហោះ​រូបភាព​ស្ដី​ពី​ការ​ចេញ​លក់​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​ម៉ូដែល​ទៀត​គឺ Vivo Y81 ដែល​មាន​ជម្រើស 2 ពណ៌ ខ្មៅ និង​ក្រហម​រលោង  ព្រម​ទាំង​មាន​ថែម​ជូន​នូវ​កាដូ​​​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន​មុខ​ថែម​ទៀត ។
Vivo ក្នុង​ឆ្នាំ​នេះ​ពិត​ជា​បាន​បញ្ចេញ​ទូរស័ព្ទ​ជា​ច្រើន​ម៉ូដែល ជា​ពិសេស​គឺ​ត្រកូល Y ដែល​មាន​តម្លៃ​សមរម្យ​ តែ​​កម្លាំង​ម៉ាស៊ីន​និង​រូបរាង​ទាល់​សម័យ ចុះ​ចំណោម​ទូរស័ព្ទ​តម្លៃ​ថ្លៃ​ៗ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​សព្វ​ថ្ងៃ​ដែល​មាន​ទំនោរ​និយម​រចនា​តាម​បែប iPhone X ដែល​មាន​អេក្រង់​លាត​ពេញ​តួ​ទូរស័ព្ទ តែ​មាន​ Notch (ថ្ងាស​ឆក) ។ Vivo Y81 ហក់​ចូល​ទីផ្សារ​ចំពាក់​កណ្ដាល​ឆ្នាំ 2018 នេះ ហើយ​បាន​ចេញ​លក់​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ទូរស័ព្ទ​តម្លៃ​ក្រោម 200$ ។

ចំពោះ​លក្ខណ​សម្បត្តិ​របស់ Viv Y81 នេះ​វិញ​ ៖

  • ទំហំ​តួ​ខ្លួន 155.1 x 75mm និង​កម្រាស់​តែ 7.8 mm ស្ដើង​ទាន់​សម័យ រាង​កោង​បន្តិច​ងាយស្រួល​ចាប់កាន់​នៅ​នឹង​ដៃ ទម្ងន់​ត្រឹម​តែ 146.5 g  និង​អាច​ប្រើ​បាន​​ស៊ីម​ពីរ ។
  • អេក្រង់​ប្រភេទ ISP 16 លាន​ពណ៌ បង្ហាញ​ពណ៌​មាន​ដិត​ស្រស់ និង​ភ្លឺ​ធុន​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ល្អ ។ទំហំ​អេក្រង់​ 6.22 អ៊ីញ ធៀប​ជាមួយ​តួ​ទូរស័ព្ទ​ប្រហែល 83% កម្រិត​បង្ហាញ 720 x 1520 ភីកសែល ខ្នាត 19:9 សរុប​កំហាប់​ភាព​ច្បាស់ 270 ppi  ។ អេក្រង់​ក្រាល​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass ។
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo) និង​បញ្ជា​ដោយ Funtouch OS 4.0 ដែល​ត្រូវ​បាន​ក្រុហ៊ុន Vivo កែប្រែ​ការ​បញ្ជា​និង​រូបរាង ស្រដៀង​នឹង iOS របស់ iPhone ។
  • ផ្នែក​ល្បឿន​វិញ Vivo Y81 ប្រើ​ឈីប Mediatek MT6762 Helio P22 ដែល​មាន CUP Octa-core 2.0 GHz Cortex-A53 ចាប់ដៃ​ជាមួយ GPU PowerVR GE8320 និង​មាន​ RAM ទំហំ 3 GB គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ហ្គេម​ធំៗ​បាន ។
  • អង្គ​ទុក​ឯកសារ​វិញ មាន​តែ​មួយ​ជម្រើស​ទេ​គឺ 32 GB តែ​យើង​អាច​ដាក់ មេម៉ូរី​កាត​ប្រភេទ microSD បាន​ដល់​ទំហំ 256GB ដែល​បរិបូរណ៍​ណាស់​ហើយ ។
  • កាមេរ៉ា​របស់ Vivo Y81 មាន​មួយ​គ្រាប់​ទំហំ 13 មេហ្គា​ភីកសែល មាន (f/2.2) និង​កាមេរ៉ា​មុខ​ទំហំ 5 មេហ្គា​ភីកសែល (f/2.2) ។
  • មាន​ Speaker មួយ​គ្រាប់ និង​រន្ធ​ដោត​កាស 3.5mm ប្រើប្រាស់ Bluetooth 5.0 និង​រន្ធ​ដោយ​សាក​ថ្ម​ប្រភេទ microUSB 2.0 ។
  • ថាម​ពល​ថ្ម 3260 mAh អាច​ប្រើប្រាស់​បាន​មួយ​ថ្ងៃ ។
ចំពោះ Vivo Y81 នេះ​គឺ​មាន​តម្លៃ​ក្នុង​ទីផ្សារ​កម្ពុជា​ប្រហែល 199$ និង​មាន​បន្ថែម​កាដូ​ជា​ច្រើន​មុខ ដូចជា ដង​ថត​រូប, បន្តោង​សោ, ដប​ទឹក​រក្សា​កម្ដៅ​ដ៏​ស្រស់​ស្អាត ។ លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ​ចាប់​ពី​ពេល​នេះ​បាន​ហើយ ។ សម្រាប់​ពណ៌មាន​បន្ថែម​សូម​ចុច​ចូល​ទៅ​កាន់​ទំព័រ​ក្រុមហ៊ុន Vivo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក