Jul 18, 2018

Vivo បញ្ចេញ Y71 ជំនាន់ថ្មី​តម្លៃ​ត្រឹមតែ $149 ដុល្លារប៉ុណ្ណោះ ! ចេញលក់ផ្លូវការថ្ងៃនេះហើយ

Y71 គឺជា​ម៉ូដែល​លំដាប់​មធ្យម​របស់ Vivo ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​កាល​ពី​ពីរ​ខែ​មុន ដែល​មាន​លក្ខណៈ​ទាក់ទាញ​ជាមួយ​តម្លៃ​ត្រឹមតែ 199 ដុល្លារ​តែ​ប៉ុណ្ណោះ! វា​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​​សំណាក់​​​អតិថិជន​ដែល​មាន​ថវិកា​ទាប ហើយ​ចង់បាន​ទូរស័ព្ទ​ទំនើប​ដែល​មាន​អេក្រង់ ធំ ស្រលះ​ភ្នែក​រហូត​ដល់​ក្រុមហ៊ុន​លក់​អស់​ពី​ស្តុក។
 ឥលូវ​នេះ​ក្រុមហ៊ុន Vivo ក៏បាន​បញ្ចេញ​នូវ​ម៉ាស៊ីន Y71 ជា​នាន់​ទី 2 របស់ខ្លួន​ដែល​មាន​តម្លៃ​ត្រឹមតែ 149$ ប៉ុណ្ណោះ​ដែល​បំពាក់ Ram​ ត្រឹមតែ 2GB ទេ តែ​លក្ខណសម្បត្តិ​ផ្សេងៗ​នៅ​រក្សា​ដដែល​ដោយ​វា​មាន៖
  • អេក្រង់: IPS LCD 6",18:9 Aspect Ratio HD+
  • អង្គផ្ទុក: 2 GB Ram/16 GB Rom
  • ឈីប: Snap Dragon 425 Quad-Core/1.4 GHz
  • កាមេរ៉ា: ក្រោយ 8MP/មុខ 5MP ជាមួយមុខងារជំនួយសម្រស់
  • ប្រព័ន្ធដំនើរការ: Android 8.1 Oreo/Funtouch 4.0
  • ថ្មរ: 3360 mAh
  • គាំទ្រ: ស៊ីម 2 ប្រភេទ 4G Lte



និយាយ​អោយ​ចំ​ទៅ Y71 ជំនាន់​ថ្មីនេះ​អាច​និយាយ​បាន ថា​ជា​អ្នក​ជំនួស​តំណែង Y53 ដែល​មាន​អេក្រង់​តែ 5 អ៊ីញ​ប៉ុណ្ណោះ តែ​វា មាន​តម្លៃ​ធូរ ថ្លៃ​មែន​ទែន​ស្ទើរ​មិន​គួរ​​អោយ​ជឿ។ ចំនុច​សំខាន់​ដែល​អោយ​អ្នក​ពិចារណា​ទិញ​វា​បាន​នោះ​គឺ អេក្រង់​ធំ​របស់​វា​ទំហំ 6អ៊ីញ ជា​មួយ​​ថាមពល​ថ្ម​ធំ​នៅ​ដដែល ដែល​អាច​កំដរ​ការប្រើប្រាស់​ទូទៅ​របស់ យើង​ពេញ​មួយថ្ងៃ​តែម្តង។
Y71 ជំនាន់​ទី​ពីរ​នេះ​នឹង​បើក​លក់​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨ កក្កដា​នេះ​ហើយ ដោយ​មាន​ពីរ​ពណ៌​សំរាប់​ជ្រើស​រើស គឺ ខ្មៅ និង មាស ដែល​លោកអ្នក​អាច​រក ជាវ​បាន​ទៅតាម​បណ្តា​ហាង​ដៃគូ​សហការ​របស់ Vivo និង​ក្រុម​ហ៊ុន​ផ្ទាល់​ក៏បាន។ សូម អរគុណ!


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក