Jul 17, 2018

Vivo X21 ចេញ​ពណ៌​ទូរស័ព្ទ​ថ្មី Night Purple (ពណ៌​ស្វាយ​​រាត្រី) រលើបរលោង​ខ្លាំង 😍

កាលពី​សប្ដាហ៍​មុន​ក្រុម​ការងារ KHGadgets បាន​ធ្វើការ​ចុះ​ផ្សាយ​ពី​លក្ខណ​សម្បត្តិ និង​បាន​ធ្វើ​​វីដេអូ​បង្ហាញ​អំពី​ទូរស័ព្ទ Vivo X21 រួច​មក​ហើយ ដែល​ជា​ទូរស័ព្ទ​មាន​មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ដំបូង​គេ​ក្នុង​ស្រុក​ខ្មែរ ។ ហើយ​ឥឡូវ​នេះ​ដែរ ​ក្រុមហ៊ុន Vivo នឹង​ត្រៀម​បញ្ចេញ Vivo X21 ពណ៌ Night Purple (ពណ៌​ស្វាយ​រាត្រី) ដែល​មើល​ទៅ​ភ្លឺ​រលើបរលោង​គួរ​ឲ្យ​ចង់​កាន់​ប្រើ ។
ក្រុមហ៊ុន Vivo បាន​បញ្ជាក់​ថា​ខ្លួន​នឹង​លក់​ស្មាតហ្វូន Vivo X21 ក្នុង​ពណ៌​ថ្មី​ដែល​នឹង​ដាក់​បង្ហាញ​ក្នុង​ថ្ងៃ 20 ខែ​កក្កដា ។ ហើយ​ក្រុមហ៊ុន Vivo ក៏​បាន​បើក​ឲ្យ​កក់​មុន​តាម​គេហទំព័រ​លក់​ដូរ​នានា តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។

ពណ៌​ថ្មី​ Night Purple របស់ Vivo X21 នេះ​វា​ស្រដៀង​នឹង​ពណ៌ Aurora របស់​ទូរស័ព្ទ Huawei P20 និង P20 Pro ។ ដែល​ពណ៌​នេះ​គឺ​ផលិត​តាម​ពណ៌​នៃ​បឹង​អំបិល Bolivian ដែល​ជា​បឹង​ផលិត​អំបិល​មាន​ទេស​ភាព​ស្រស់​ស្អាត​បំផុត​មួយ​លើ​ពិភពលោក ។

Vivo X21 មាន​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ដោយសារ​ទូរស័ព្ទ​មួយ​នេះ​បាន​ប្រើប្រាស់​នូវ​អេក្រង់​ប្រភេទ Super AMOLED បង្ហាញ​រូបភាព​ដល់​កម្រិត FHD+ និង​សមាមាត្រ​ 19:9 ជា​អេក្រង់​លាត​ពេញ​តួ​ទូរស័ព្ទ​តែ​មាន​អេក្រង់​ម៉ូដ​ឆក ដែល​ស្រដៀង​នឹង​ iPhone X ។ ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 660 SoC និង​មាន Ram 6GB សម្រាប់​លេង​ហ្គេម​ដោយ​គ្មាន​ភាព​រអាក់រអួល ។
ផ្នែក​កាមេរ៉ា​ក្រោយ​វិញ​វា​មាន​ទំហំ 12 មេហ្គា​ភីកសែល​ ការ​ដាប់​រូបភាព​របស់​វា​គឺ​លឿន​រហ័ស​ខ្លាំង ហើយ​ផលិត​រូបភាព​ចេញ​មក​មាន​ពណ៌​ដិត​ស្រស់ ។ អ្វី​ដែល​ពិសេស​នោះ​គឺ​ផ្ទៃ​បញ្ជា FunTouch OS ដែល​ត្រូវ​បាន​រចនា​បន្ថែម​លើ Android 8.1 (Oreo) ឲ្យ​វា​មើល​ទៅ​ស្រស់​ស្អាត​ប្រហាក់ប្រហែល​នឹង iOS ដែល​មិន​ត្រូវការ​ដំឡើង​កម្មវិធី​លេង​ម៉ូដ Theme បន្ថែម​ទេ​ព្រោះ FunTouch OS មាន theme ជា​ច្រើន​មក​ស្រាប់ ។

ក្រៅពី​ពណ៌ Night Purple (ពណ៌​ស្វាយ​​រាត្រី) ទូរស័ព្ទ Vivo x21 ក៏​មាន​ពណ៌​ផ្សេងៗ​ទៀត​ដូចជា​ពណ៌ Diamond Black (ពេជ្រ​ខ្មៅ) , Ruby Red (ក្រហម​លោង)  and Aurora White (រស្មី​ពណ៌​ស) ។ ឃើញ​ថា​ឈ្មោះ​ពណ៌​នីមួយៗ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្នែក​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង កែច្នៃ​សុបិន្ដ​ឲ្យ​ក្លាយ​ជា​ការ​ពិត ៕
_____________
ប្រភព Vivo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក