Aug 1, 2018

vivo V9 នឹងបញ្ចុះតម្លៃយ៉ាងពិសេស នៅសល់ត្រឹម 299 ដុល្លារប៉ុណ្ណោះ!

vivo V9 ជា​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ នៅ​ក្នុង​ត្រកូល V ដែល​ក្រុមហ៊ុន vivo បាន​ប្រកាស​ចេញ កាលពី​ខែ​មីនា ឆ្នាំ 2018 កន្លងទៅ ដោយ​វា​លក្ខណៈ​សម្បត្តិ​ប្រសើរ​ច្រើន ទាំង​កម្លាំង​ម៉ាស៊ីន និង​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ ។ បច្ចុប្បន្ន​ស្មាតហ្វូន​នេះ ក៏​បាន​កំពុង​ចរាចរណ៍​លក់​នៅ​ក្នុង​ទីផ្សារ ប្រទេស​កម្ពុជា​យើង ផង​ដែរ ជាមួយ​នឹង​តម្លៃ អាច​អោយ​អ្នក​ពិចារណា​លើ​វា​បាន។
ចំពោះ​លក្ខណៈ​សម្បត្តិ ស្មាតហ្វូន​នេះ បាន​បំពាក់​អេក្រង់ធំ ទំហំ 6.22 អ៊ីញ ដែល​លាត​សន្ធឹង 90 ភាគរយ នៃ​ផ្ទៃ​ខាងមុខ និង​មាន​កំរិត​បង្ហាញ​រូបភាព Full HD+ ឬ 2280 x 1080 ភីកសែល។ vivo V9 មាន​ភ្ជាប់​កាមេរ៉ា​ខាង​មុខ​ទំហំ 24 មេហ្គា​ភិចស៊ែល ដែល​ប្រើប្រាស់ នូវ​ស៊េនស័រ​ទំហំ 1/2.78 អ៊ីញ ចាប់​រូបភាព​បាន​ច្បាស់ និង​មាន​កម្រិត Aperture f/2.0 អាច​ថត​បាន ភ្លឺ​ស្អាត​ល្អ អម​មក​ជាមួយ​នឹង​បច្ចេកវិទ្យា AI ផង​ដែរ។ ចំណែក​ឯ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មាន​ទំហំ 16 មេហ្គា​​​ភិចស៊ែល មានកម្រិត Aperture f/2.0 ចាប់​រូបភាព​បាន ទូលាយ និង​មួយ​គ្រាប់​ទៀត មាន​ទំហំ 5 មេហ្គាភិច​ស៊ែល​ជា​ ឡេន​សម្រាប់​ជំនួយ​ដល់ ការ​ថត​ព្រាល​ផ្ទៃខាងក្រោយ។ ទៅ​លើ​ផ្នែក​សុវត្ថិភាព វា​មាន​ភ្ជាប់​ជាមួយ​នឹងមុខងារ AI Face Access សម្រាប់​អនុញ្ញាត​អោយ​យើង ដោះ​សោ​តាម​ការ​ស្កេនមុខ បាន​ថែម​ទៀត។
ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ វា​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 626, មាន CPU ចំនួន 8 គ្រាប់ អាច​រត់​ក្នុង​ល្បឿន 2.2GHz ប្រភេទ Cortex-A53 និង​ប្រើ GPU Adreno 506។ ស្មាតហ្វួន​នេះ មាន​បំពាក់ RAM ទំហំ 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ខាង​ក្នុង​មាន​ទំហំ 64GB ហើយ​វា​ក៏​អនុញ្ញាត​អោយ​ម្ចាស់​របស់​វា អាច​បន្ថែម​ម៉េម៉ូរី​កាត micro SD សម្រាប់​ពង្រីកបន្ថែមបានដល់ 256GB ដោយ​មិន​ចាំ​បាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​ឡើយ ។ វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ជំនាន់​ចុង​ក្រោយ ចេញ​ពី​ប្រអប់​មក​ស្រាប់, ប្រើប្រាស់ FunTouch OS 4.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ 3260mAh។
ជាចុងក្រោយ យើង​សូម​បង្ហាញ​ពី​ដំណឹង​ល្អ​មួយ ដល់​មិត្ត​អ្នក​អាន​ទាំងអស់​គ្នា ដែល​កំពុង​ស្វែង​រក​ទិញ ឬ​ប្តូរ​ស៊េរី​ស្មាតហ្វូន​យក​មក​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន vivo ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង នឹង​ធ្វើការ​លក់​បញ្ចុះ​តម្លៃ​លើ​ម៉ូឌែល V9 ពី​តម្លៃ​ដើម 329 ដុល្លារ មក​នៅ​ត្រឹម​តែ 299 ដុល្លារ​ប៉ុណ្ណោះ។ ចំពោះ​ការ​បញ្ចុះ​តម្លៃ​នេះ នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2018 នេះ​តទៅ…!
___________________
ប្រភព vivo Cambodia

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក