Jul 17, 2018

កាន់តែ​ស្អាត​! ពេល​គេ​ធ្វើ​ខ្នង​ខាង​ក្រោយ Vivo NEX S មាន​លក្ខណ​ថ្លា​មើល​ឃើញ​សកម្មភាព​​កាមេរ៉ា​​

ប្រិយមិត្ត​ប្រហែល​ជា​បាន​ទស្សនា​វីដេអូ​ដែល​ក្រុម​ការងារ KHGadgets បាន​បង្ហាញ​ពី​ទូរស័ព្ទ Vivo NEX ដែល​ជា​ទូរស័ព្ទ Flagship (ទូរស័ព្ទ​នាំ​មុន​គេ) ​មាន​បំពាក់​បច្ចេកវិទ្យា​ កាមេរ៉ា​ខាង​មុខ​លិន​លៀន​ពេល​ថត​រូបភាព ដែល​ធ្វើ​ឲ្យ Vivo NEX ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ខ្លាំង ស្ទើរតែ​គ្មាន​គែម និង​គ្មាន​ក្បាល​ឆក ដូច iPhone X នោះ​ទេ ។

Channel មួយ​ក្នុង Youtube ដ៏​ល្បី​​ជំនាញ​ខាង​តេស្ដ​គុណភាព​ទូរស័ព្ទ និង​ចេះ​កែច្នៃ​សំបក​ទូរស័ព្ទ​ម៉ូដែល​ថ្លៃៗ​ជា​ច្រើន​ឲ្យ​មាន​ខ្នង​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង ។ ឥឡូវ​នេះ​គាត់​បាន​យក​ទូរស័ព្ទ Vivo NEX S បោះ​សំបក​ចេញ និង​បាន​ដុះ​ខាត់​សំបក​ក្រោយ​ឲ្យ​មាន​សភាព​ថ្លា​ អាច​មើល​ឃើញ​ពី​ដំណើរការ​​របស់​កាមេរ៉ា​ខាង​មុខ ដែល​លិប​លៀន យ៉ាង​ទាន់​សម៧យ​បំផុត ។ មាន​ប្រិយមិត្ត​របស់​គាត់​ជា​ច្រើន​ បាន​ទស្សនា​វីដេអូ​នេះ​ហើយ​មាន​ចិត្ត​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង​លើ​​ទូរស័ព្ទ Vivo NEX S នេះ ។ កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

[youtube src="H-lIsNoM39w"/]

រូបភាព Vivo NES S







អាន​បន្ថែម 

  • វីដេអូ​បង្ហាញ​ពី​ទូរស័ព្ទ Vivo NEX ជា​ភាសា​ខ្មែរ​ដោយ KHGadgets 
  • វីដេអូ​បទ​បង្ហាញ​ពី​ទូរស័ព្ទ Vivo Y85 ដោយ​ KHGadgets 
  • វីដេអូ​បង្ហាញ​ទូរស័ព្ទ Vivo Y81 ដោយ​ KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក