Jul 4, 2018

ប្រៀបធៀប​ទូរស័ព្ទ Vivo NEX S និង Oppo Find X ជា​ប្រភេទ​ទូរស័ព្ទ​អេក្រង់លាត និង​មាន​កាមេរ៉ា​លិបលៀន

Oppo and Vivo ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ឆាក​អន្តរជាតិ ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ខ្លាំង​​ខាង​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ឆ្នាំ​ 2018 នេះ ។ ដោយ Vivo បាន​បញ្ចេញ​កំពូល​ទូរស័ព្ទ​ Vivo NEX S ដែល​មាន​កាមេរ៉ា​លិប​លៀន និង​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ផ្ទាល់ ចំណែក Oppo បា​ន​បញ្ចេញ​កំពូល​ទូរស័ព្ទ​ Oppo Find X ដែល​បាន​រចនាបថ​រលើប​រលោង និង​មាន​កាមេរ៉ា​លិប​លៀន ផង​ដែរ។

ទូរស័ព្ទ​ទាំង​២​នេះ​សុទ្ធតែ​ដាក់​​អេក្រង់​លាត​ពេញ​ទំហឹង ពិសេស​គ្មាន​ក្បាល​ឆក ហើយ​មាន​គែម​តូច​បំផុត​ក្នុង​ចំណោះ​ទូរស័ព្ទ​ដែល​ចេញ​ក្នុង 2018 នេះ ។ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា​ទូរស័ព្ទ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ KHGadgets សូម​លើក​យក​ចំណុច​សំខាន់ៗ​មួយ​ចំនួន​យក​មក​ធ្វើការ​ប្រៀបធៀប​គ្នា ៖

លក្ខណៈសម្បត្តិVivo NEX SOppo Find X
ទំហំនិងទម្ងន់162 x 77 x 8 mm, 199 g156.7 x 74.2 x 9.6 mm, 186 g
អេក្រង់6.59 inches, 1080 x 2316p (Full HD+), Super AMOLED6.42 inches, 1080 x 2340p (Full HD+), 19.5:9 ratio, AMOLED
បន្ទះឈីបSnapdragon 845, octa-core 2.8 GHzSnapdragon 845, octa-core 2.8 GHz
មេម៉ូរី8 GB RAM, 128 GB - 8 GB RAM, 256 GB8 GB RAM, 256 GB
ប្រព័ន្ធAndroid 8.1 Oreo, Funtouch OS 4Android 8.1 Oreo, ColorOS 5.1
ការ​តភ្ជាប់Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPSWi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, GPS
កាមេរ៉ាDual 12 + 5 MP, f/1.8 + f/2.4, OIS 8 MP f/2.0 front cameraDual 16 + 20 MP, f/2.0 + f/2.2, OIS 25 MP, f/2.0 front camera
ថាមពល​ថ្ម4000 mAh, សាកថ្មបានលឿន 22W3730 mAh, សាកថ្មបានលឿន (VOOC Flash Charge) 5V / 4A
ចំណុច​ពិសេសDual SIM slot, pop up front cameraDual SIM slot, pop up cameras

បន្ទាប់​ពី​បាន​ប្រៀបធៀប​គ្នា​យើង​ឃើញ​មាន​ចំណុច​ខុស​គ្នា​មួយ​ចំនួន​គួរឲ្យ​កត់សម្គាល់ត្រង់​អេក្រង់​របស់ Oppo Find X ប្រើ​ត្រឹម AMOLED រី​ឯ Vivo NEX ប្រើ​ដល់​អេក្រង់ Super AMOLED ដែលកំពូលទូរស័ព្ទ Samsung កំពុង​ប្រើ​សព្វ​ថ្ងៃ ។ ចំពោះ​កាមេរ៉ា Oppo Find X ធ្វើ​បាន​ល្អ​ជាង និង​ចំណុច​ចុង​ក្រោយ ទំហំ​ថ្ម​ក៏​ខុស​គ្នា​ច្រើន​ដែរ ដែល Vivo NEX មាន​ថ្ម​ធំ​ជាង Oppo Find X ។

បញ្ជាក់ ៖ ការ​ប្រៀបធៀប​នេះ​គ្រាន់តែ​ជា​ការ​ប្រៀបធៀប​តាម​តួលេខ​លក្ខណៈ​សម្បត្តិ​ មិន​ទាន់​បាន​សាកល្បង​ជាក់ស្ដែង​នៅ​ឡើយ​ទេ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក