Jul 20, 2018

វីដេអូ​ តេស្ដ​កាមេរ៉ា​លិប​លៀន​ Vivo NEX អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​ដោយ​គ្មាន​បញ្ហា 😬

ប្រិយមិត្ត​ប្រហែល​បាន​ទស្សនា​ វីដេអូ​បង្ហាញ​ពី​ទូរស័ព្ទ Vivo NEX ជា​ភាសា​ខ្មែរ​ដោយ KHGadgets ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ ត្រង់​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​នៅ​ពេល​ថត ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​ទូរស័ព្ទ​នេះ​លាត​ពេញ 100 % គ្មាន​ឆក និង​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់​ទូរស័ព្ទ​ផ្ទាល់ ។

KHGadgets ទើប​តែ​ទទួល​ព័ត៌មាន​ថ្មី​មួយ​ទៀត​ ពី​ការ​តេស្ដ​សមត្ថភាព​របស់​កាមេរ៉ា​លិប​លៀន​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​តែ​វា​ជា​ការ​ពិត​រួច​ហើយ ដោយ​គេ​បាន​យក​កាមេរ៉ា​ទូរស័ព្ទ Vivo NES ចំនួន​ 8 គ្រឿង​ចាប់​ជាប់​តុ តម្រៀប​ជា​រាង​រង្វង់ រួច​គេ​យក​ផ្ទាំង​កញ្ចប់​មួយ​រាង​មូល​ទម្ងន់ 40​Kg ដោយ​​ដាក់​ពី​លើ​កាមេរ៉ា​លៀន​ទាំង 8 នោះ ដូច្នេះ​កាមេរ៉ា​ទូរស័ព្ទ​ត្រូវ​ទ្រ​ទម្ងន់ 5Kg ក្នុង​មួយ​គ្រឿង ។ បន្ទាប់​មាន​នារី​រាំ​របាំ​បាឡេ​ដែល​មាន​ទម្ងន់ 50Kg មក​រាំង​ពី​កញ្ចក់​នោះ ដែល​ការ​រាំ​មិន​ធម្មតា​នោះ​ទេ គឺ​មាន​ហក់លោត​ទៅ​តាម​ក្បាច់​របាំ​បាឡេ ។
[youtube src="nVBtSaBi2A8"/]

សរុប​ទាំង​ទម្ងន់​បញ្ចក់ 40​Kg បូក​នឹង ទម្ងន់​មនុស្ស 50Kg កាមេរ៉ា​លៀន​នីមួយៗ​ត្រូវ​ទ្រ​ទម្ងន់ ៖
  • នៅ​ពេល​ឈរ​ធម្មតា​ កាមេរ៉ា​លៀន​នីមួយៗ​ត្រូវ​ទ្រ​ទម្ងន់ 11.3Kg 😮
  • នៅ​ពេល​រាំ​​ កាមេរ៉ា​លៀន​នីមួយៗ​ត្រូវ​ទ្រ​ទម្ងន់ 12.5Kg 😬
  • នៅ​ពេល​រាំ​លោត​​ហក់​ កាមេរ៉ា​លៀន​នីមួយៗ​ត្រូវ​ទ្រ​ទម្ងន់ 17.5Kg 😨
ជា​លទ្ធផល​​ទូរស័ព្ទ និង​កាមេរ៉ា​លិប​លៀន​នៅ​តែ​ដំណើរការ​បាន​ជា​ធម្មតា គ្មាន​ប្រែប្រួល​រូបរាង រួម​ទាំង​គុណភាព​ថត ​រូបភាព​និង​វីដេអូ អ្វី​ទាំងអស់ ពិត​ជា​មិន​សរសើរ​មិន​បាន​មែន ។ នេះ​ជា​ការ​តេស្ដ​គុណភាព​រឹងមាំ​នៃ​កាមេរ៉ា​លិប​លៀន​របស់ Vivo NES ដែល​យើង​គ្រប់គ្នា​សឹង​តែ​មិន​ជឿ ហើយ​ធ្វើ​ឲ្យ​អតិថិជន​បាន​ព្រួយ​បារម្ភ ​រឿង​ខ្លាច​ខូច​កាមេរ៉ា​ខាង​មុខ​របស់​វា​ ។ សម្រាប់​ព័ត៌មាន​ទូរស័ព្ទ​ផ្សេងៗ​ KHGadgets នឹង​លើក​យក​មក​បង្ហាញ​ឲ្យ​បាន​លឿន​បំផុត សូមអរគុណ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក