Jul 12, 2018

តោះ​ទៅ​មើល​ការ​បញ្ចូល​ភ្លេង​ក្នុង trailer ហ្គេម Shadow of the Tomb Raider ដែល​មាន​ភាព​ទាក់ទាញ​បំផុត

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​បាន​លេង​ហ្គេម​ស៊េរី Tomb Rider ចាស់ៗ​ និង​បន្ត​លេង​ស៊េរី​ថ្មី 2 រឿង​ចុង​ក្រោយ​នេះ​ដែល​មាន​ឈ្មោះ​ថា Tomb Raider (2013) និង Rise of the Tomb Raider (2015) ជា​ជំនាន់​ក្រាហ្វិក HD ឡើង​ទៅ ហើយ​នៅ​ក្នុង​ឆ្នាំ​ 2018 អ្នក​គាំទ្រ​ស៊េរី​ហ្គេម Tomb Raider នឹង​បាន​កម្សាន្ត​ទៀត​ជាមួយ​នឹង​ហ្គេម Shadow of the Tomb Raider (2018) ដែល​ត្រៀម​ចេញ​ឲ្យ​លេង​ក្នុង​ឆ្នាំ​នេះ​ 😍👌។

នេះ​ជា​វីដេអូ​ស្ដី​អំពី​ការ​បញ្ចូល​បទភ្លេង​ទៅ​ក្នុង trailer ហ្គេម Shadow of the Tomb Raider ដោយ​ប្រើ​ឧបករន៍​ភ្លេង​បុរាណៗ មាន​ខ្លះ​ខ្មែរ​យើង​អត់​ដឹង ដូច្នេះ​សូម​តាម​មើល​ទាំងអស់​គ្នា ។ ហើយ KHGadgets សង្ឃឹម​ថា​បើ​ហ្គេម​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​ចំណាយ​ទុន​យក​ឧបករណ៍​បុរាណ​ខ្មែរ​យក​មក​បញ្ចូល​ក្នុង​ហ្គេម​របស់​ខ្លួន​នោះ គឺ​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​ទៀត ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="ofIdh9t0kyQ"/]

Tomb Raider គឺ​ជា​សាច់​រឿង​ហ្គេម និង​ខ្សែ​ភាព​យន្ត​និយាយ​ពី​តួអង្គ​ក្មេង​ស្រី​ម្នាក់​ដែល​តាម​រក​ឪពុក​ដែល​ជា​អ្នក​រុករក​ផ្នូរ​បុរាណ ឬ​ប្រាសាទ​បុរាណ ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង និង​គ្នា​អ្នក​អ្នក​ណា​អាច​រក​គាត់​ឃើញ បើ​ទោះ​ជា​ដឹង​ថា​គាត់​នៅ​រស់​ក៏​ដោយ ។

សាច់​រឿង​របស់​ហ្គេម Tomb Raider មុនៗ​គឺ​គេ​និយាយ​ពី Lara Croft ដែល​ស្ទាត់​ជំនាញ​ខាង​បាញ់​បោះ និង​តោង​តាម​ថ្ម​ភ្នំ ថ្ម​ប្រាសាទ តែ​សព្វថ្ងៃ​នេះ Tomb Raider គេ​ប្តូរ​មក​បង្កើត​ហ្គេម និង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ និយាយ​ពី Lara Croft កាល​នៅ​ជំទង់​ដែល​មិន​ទាន់​ស្ទាត់​នឹង​ការ​បាញ់បោះ និង​លោត​តោង ទៅវិញ ។ កាល​ចេញ​ស៊េរី​ហ្គេម Tomb Raider (2013) និង Rise of the Tomb Raider (2015) ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្ត ត្បិតអី​ម្នាក់ៗ​តែងតែ​ចូលចិត្ត​តួអង្គ Lara Croft ដែល​មាន​អាយុ​ខ្ទង់​ជិត 30 ឆ្នាំ និង​ចូលចិត្ត​ Lara Croft ដែល​មាន​អាយុ​ល្បាក់ 20 ឆ្នាំ មិន​ចេះ​សម្លាប់​សត្រូវ​នោះ​ទេ ។

ហ្គេម Shadow of the Tomb Raider (2018) និយាយ​ពី​ជនជាតិ​ម៉ាយ៉ា ដែល​នៅ​បែក​អាមេរិក​ខាង​ត្បូង ដែល​មាន​អរិយធម៌​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​ក្រៅ​ភព ដែល​បង្កប់​វត្ថុ​អាថ៌កំបាំង​ជា​ច្រើន ធ្វើ​ឲ្យ​មនុស្ស​សម័យ​នេះ រួម​ទាំង​ឪពុក​របស់ Lara Croft ធ្វើការ​ស្រាវជ្រាវ​រហូត​ទាល់តែ​បាត់​ខ្លួន​មិន​ដឹង​មូលហេតុ ។ តែ​ឪពុក​របស់ Lara Croft បាន​បន្សល់​កំណត់ហេតុ​និង​ផែនទី ធ្វើ​ឲ្យ Lara Croft ជា​កូន​ត្រូវ​ចុះ​ចោល​ផ្ទះ​ផ្សងព្រេង​តាម​រក​ឪពុក ។
ឈុត​ផ្សព្វផ្សាយហ្គេម Shadow of the Tomb Raider
[youtube src="oB53HC5UP8o"/]


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក