Jul 13, 2018

តោះ​មើល trailer រឿង​មនុស្ស​យន្ត Bumblebee ដែល​ត្រៀម​បញ្ចាំង​ខែ​ធ្នូ

ប្រិយមិត្ត​ប្រាកដ​ជា​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​បែប​វិទ្យាសាស្ត្រ​ច្នៃប្រឌិត និយាយ​ពី​ក្រុមហ៊ុន​យន្ត​ដែល​មក​ពី​ភព​ផ្សេង​ មក​សំងំ​លាក់​ខ្លួន​លើ​ភព​ផែនដី ហើយ​ត្រូវ​បាន​​មនុស្ស​យន្ត​ចិត្ត​អាក្រក់​តាម​មក​សម្លាប់​ តែ​បាន​ខាង​មនុស្ស​លោក​ជួយ ដែល​ខ្សែ​ភាពយន្ត​ទាំង 5 នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ជា​ពិសេស​ក្មេងៗ ។

ឥឡូវ​នេះ​ស៊េរី​​រឿង Transformers បាន​បញ្ចេញ​រឿង​ពិសេស​ដាច់​ដោយ​ឡែក​ ដោយ​ថត​ផ្ដោត​សំខាន់​តែ​តួអង្គ​មនុស្សយន្ត​ពណ៌​លឿង ដែល​មាន​ឈ្មោះ​ថា Bumblebee ដែល​សំងំ​លាក់​ខ្លួន ហើយ​ក៏​មាន​និស្ស័យ​ជាមួយ​ក្មេង​ស្រី​ ផ្សងព្រេង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​ភ្នាក់ងារ​រដ្ឋាភិបាល ។
[youtube src="fAIX12F6958"/]

ភាពយន្ត​និយាយ​ពី Bumblebee ចំណាយ​លុយ​ថត​ប្រហែល $102 លាន​ដុល្លារ ដូច្នេះ​គេ​មិន​រំពឹង​ថា​រឿង​នេះ​មាន​ឈុត​ឆាក​កាត់​ត​ច្រើន​នោះ​ទេ ព្រោះ​ផ្នែក​លើ​កញ្ចប់​ទឹក​លុយ តែ​កាលណា​ទឹក​លុយ​ថត​ច្រើន ការ​កាត់​ត​ក៏​បាន​ច្រើន​នាទី​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ផង​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា​ស៊េរី​រឿង Transformers ថត​បាន​​5 រឿង​ហើយ ដែល​មាន​ដូចជា ៖
  • Transformers
  • Transformers: Revenge of the Fallen
  • Transformers: Dark of the Moon
  • Transformers: Age of Extinction
  • Transformers: The Last Knight
សរុប​ទាំង​ 5 ចំណាយ​លុយ​ថត $972 លាន​ដុល្លារ តែ​អាច​រក​ចំណូល​បាន​ដល់ $4.38 ពាន់​លាន​ដុល្លារ​ឯណោះ គឺ​ជា​ចំនួន​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង ក្នុង​ពិភព​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក