Jul 2, 2018

បច្ចេកវិទ្យាស្គែនទម្រង់មុខថ្មី TOF របស់ Vivo រំពឹងថាដំនើរការល្អជាង Face ID របស់ Apple ទៅទៀត

កាលពី​ដើមឆ្នាំ​នេះ Vivo បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មីៗ​ឈានមុខ​ដែល​ពិភពលោក​មិនទាន់​មាន ហើយ​​ក្រុមហ៊ុន​ខ្លះ​ធ្លាប់​ស្រមៃ​ជាយូរមកហើយ តែ​ធ្វើ​មិន ទាន់បាន។ ហើយ​កាលពី​ថ្ងៃទី ២៧ មិថុនា​ថ្មីៗនេះ នៅ ព្រឹត្តិការ MWC នៅ ទីក្រុង សៀងហៃ Vivo បាន​បង្ហាញ​​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​គឺ TOF (Time Of Flight) ជា​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​បែប 3D ជំនាន់​ថ្មី​អាច​ស្កេន​​ទម្រង់​មុខ​អ្នក​ប្រើប្រាស់ និង ស៊ីជម្រៅ។



បច្ចេកវិទ្យា TOF មាន​ប្រព័ន្ធ​​សេនស័រ​ចាប់​យក​ចំនុច​លំអិត​តូចៗ 3សែនចំនុច ដែល វាស្មើរនឹង១០​ដង​នៃពន្លឺ Structured Light Technology (SLT)ដែល​អាច​ចាប់​យក​ទម្រង់ 3D ល្អ​ឥត​ខ្ចោះ​​ហើយ​វា​ដំណើរ​ការ​បាន​តាមរយៈ​ការ​បាញ់​នៃ​ពន្លឺ​ជា​សំណុំ​ក្នុង​រយៈពេល​កំណត់​មួយ​ជាក់​លាក់។ Vivo បញ្ជាក់​ថា បច្ចេកវិទ្យា​នេះ​នឹង​ចាប់​យក​ប្លង់ 3D នៃ​ទម្រង់​មុខ​របស់ អ្នក​រហូតដល់​ចំងាយ​៣ម៉ែត្រ​ក៏អាច​ស្គាល់ដែរ។



តាមរយៈ​ក្រុម​ពាណិជ្ជកម្ម​របស់ Vivo បញ្ជាក់​ថា បច្ចេកវិទ្យា​នេះ​មិន​ត្រឹមតែ​អាច​ជា​វិធីសាស្ត្រ​ថ្មី​នៃ​ការ​ចាក់​សោ​អេក្រង់ និង Action Emoji តែ​ប៉ុណ្ណោះ​ទេ ទៅ​ថ្ងៃ​មុខ​វា​នឹង​ដើរ​តួ​យ៉ាង​សំខាន់​នៃ​ការ​សំគាល់​ទាំង​រូបរាង​អ្នក​ប្រើប្រាស់ និង​ចំនុច​ពិសេស​ផ្សេងៗ​នៅ​លើ​ខ្លួន​មនុស្ស​ដែល​វា​ធ្វើ​អោយ​ការ​ថត​រូប​កាន់តែ​ស្អាត​ជាមួយ​ការ​​បញ្ចូល​នៃ​បច្ចេកវិទ្យា AI ដូចជា​អាច​អោយ​ដឹង​អំពី​រូបរាង​ខ្លួន​ឯង​ថា​គួរ​ស្លៀកពាក់ រឺ ​តុបតែង​ខ្លួន​បែប​ណា​ទើប​សម។
 បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បំពាក់​នៅ​លើ Vivo ម៉ូដែល​ក្រោយ បន្ទាប់​ពី​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់ និយាយ​រួម​វា​នឹង​ធ្វើ​អោយ​ប្រពន្ធ​សុវត្ថិភាព​កាន់តែ​ខ្លាំង​លើស​មុន​ទៅ​ទៀត៕
_________________
ប្រភព​ពី : 91mobile

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក