Jul 19, 2018

Sony Xperia XZ3 ហាង​ទំនិញ Online មួយ​​បើ​ឲ្យ​កុម្ម៉ង់​ទូរស័ព្ទ Sony Xperia XZ3 ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​តម្លៃ និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន

ហាង​លក់​រាយ​តាម​អ៊ីនធឺណិត​នៅ​អង់គ្លេស​បាន​ដាក់​ឲ្យ​ធ្វើការ​កក់​ទុក​ទូរស័ព្ទ Sony Xperia XZ3 ជាមួយ​នឹង​ការ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន ។ ទូរស័ព្ទ Sony Xperia XZ3 គេ​នៅ​មិន​ទាន់​ដឹង​ពី​លក្ខណៈ​របស់​វា​នៅ​ឡើង ព្រោះ​ខាង​ក្រុមហ៊ុន Sony ទុក​ប្រកាស​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍ IFA ដែល​ជិត​ឈាន​មក​ដល់​នា​ពេល​ខាង​មុន​នេះ ។ អ្វី​ដែល​ហាង​ទំនិញ Online បាន​ធ្វើ​ការ​ចុះ​បង្ហាញ​ពី​ទូរស័ព្ទ គឺ​មាន​ដូចជា អេក្រង់​បង្ហាញ​រូបភាព​ទំហំ 5.7 អ៊ីញ ​ក្នុង​ទំហំ QHD+ (1440 x 2880) សម្រាប់​អេក្រង់​នេះ គឺ​ក្រុមហ៊ុន Sony មិន​ដែល​មាន​អេក្រង់ QHD ​ប្រើ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ពី​មុន​មក​ទេ ។
ហាង​លក់​រាយ​តាម​អ៊ីនធឺណិត​នោះ​បាន​និយាយ​ថា​ទូរស័ព្ទ Sony Xperia XZ3 មាន​កាមេរ៉ា​ខាង​ក្រោយ 19 មេហ្គា​ភីកសែល និង 12 មេហ្គា​ភីកសែល ត្រង់​ចំណុច​នេះ​អាច​ជឿជាក់​បាន ។ ហើយ​ចំពោះ​ទំហំ​ថាមពល​ថ្ម​វិញ Sony បាន​បង្កើន​​ដល់ 3,240 mAh ដែល​ក្នុង​ខណៈ​នេះ​ប្រភព​ក៏​និយាយ​ពី​កម្រាស់​របស់​ទូរស័ព្ទ​មាន​សម្រាស​ស្ដើង​ជាង Sony Xperia XZ2 ជំនាន់​មុន​ផង​ដែរ ។ តម្លៃ​ដែល​ហាង​​លក់​រាយ​តាម​អ៊ីនធឺណិត​​នោះ​ដាក់​ឲ្យ​កក់​ទុក​មុន​គឺមាន​តម្លៃ 988 ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​មាន Ram 6GB  និង​អង្គ​ផ្ទុក​ឯកសារ​ទំហំ 64 GB ។

ការ​បែក​ធ្លាយ​របស់​ហាង​លក់​រាយ​តាម​អ៊ីនធឺណិត​នៅ​អង់គ្លេស​​នេះ ហាក់​ដូចជា​លឿន​ពេក​ហើយ ព្រោះ​នៅ​សល់​មួយ​ខែ​ទៀត​ឯណោះ​ទើប​ Sony Xperia XZ3 ដាក់​បង្ហាញ​ជា​ផ្លូវការ ។ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​ទាំងអស់​គ្នា​ថា​តើហាង​មួយ​នឹង​ចង់​បាន​ប្រជាប្រិយភាព​ពី​សារព័ត៌មាន គឺ​ជា​ការ​ពិត​តាម​ដែល​ការ​អះអាង​ពី​ខាង​លើ​មក ៕
_____________
ប្រភព mobilefun

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក