Jul 27, 2018

បែក​ធ្លាយ​រូបភាព Sony Xperia XZ3 មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ តែ​អាច​នឹង​មាន​ទំហំ 48 មេហ្គា​ភីកសែល

ប្រិយមិត្ត​ដែឡ​បាន​តាមដាន​ពី​ទូរស័ព្ទ Sony នោះ​ប្រាកដ​ជា​ដឹង​ពី​អំពី​ទូរស័ព្ទ​ស៊េរី​ឆ្នាំ​មុន គឺ Sony Xperia XZ2 ដែល​មាន​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់​ទំហំ 19 មេហ្គា​ភីកសែល និង​ទូរស័ព្ទ Sony Xperia XZ2 Premium ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 19 + 12 មេហ្គា​ភីកសែល ។ ឥឡូវ KHGadgets ទើប​ទទួល​បាន​រូបភាព render ក្នុង​កុំព្យូទ័រ​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​ទូរស័ព្ទ Sony Xperia XZ3 ដែល​ត្រៀម​នឹង​ដាក់​បង្ហាញ​ក្នុង​ពេល​ខាង​មុខ នៅ​ព្រឹត្តិការណ៍ IFA នោះ​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​តែ​មួយ​គ្រាប់​ទេ ។

ដែល​ពេល​ថ្មី​ៗ​នេះ​ Sony ទើប​តែ​បាន​បង្ហាញ​សមិទ្ធផល​កាមេរ៉ា ​ដែល​ខ្លួន​ទើប​ស្រាវជ្រាវ​ឃើញ​នោះ​គឺ​កាមេរ៉ា​ទូរស័ព្ទ​ទំហំ 48 មេហ្គា​ភីកសែល​ ដែល​ជាំ​ទូទៅ​គឺ Sony មិន​ទុក​យូរ​ទេ​ឲ្យ​តែ​ស្រាវជ្រាវ​ឃើញ​ភ្លាម​គឺ​យក​មក​បំពាក់​ជាមួយ​ទូរស័ព្ទ​របស់​ខ្លួន​ភ្លាម ។ ហើយ​ណាមួយ​បើសិន​ជា Sony Xperia XZ3 ប្រើ​កាមេរ៉ា​មួយ​គ្រាប់​មាន​ទំហំ 19 មេហ្គា​ភីកសែល ដូច Sony Xperia XZ2 ដដែល​នោះ ពិត​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ម៉ូដែល​ថ្មី​នេះ​ណាស់ ព្រោះ​អ្នក​ប្រើ​ប្រាស់​អាច​នឹង​មិន​គិត​ចង់​ប្ដូរ​ទូរស័ព្ទ​ទៅ​ស៊េរី​ថ្មី​ទេ​នៅ​ឆ្នាំ​នេះ ។
[youtube src="IDcYYFW7cT0"/]

ទូរស័ព្ទ Sony Xperia XZ3 ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ថា វា​នឹង​មាន​អេក្រង់​ទំហំ 5.7 អ៊ីញ បង្ហាញ​រូបភាព​ FHD+ និង Ram ទំហំ 6GB ។ ប្រើប្រាស់​បន្ទះ​ឈីប​ Snapdragon 845 ដែល​ជា​ឈីប​ឆ្នាំ​មុន ព្រោះ​បច្ចុប្បន្ន មិន​ទាន់​មាន​តម្រុយ​ពី​បន្ទះ​ឈីប​ចេញ​ថ្មី​នៅ​ឡើយ​ទេ ។ ទូរស័ព្ទ​នេះ​អាច​នឹង​មាន​ថាមពល​ថ្ម​ទំហំ 3240 mAh ដែល​រាង​តិច​ប្រើ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេងៗ ។ យើង​នឹង​បាន​ដឹង​ការ​ពិត​នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា IFA ក្នុង​ទីក្រុង​ប៉ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ៕

______________
ប្រភព compareraja.in

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក