Jul 23, 2018

ស្រោម​ទូរស័ព្ទ Sony Xperia XZ3 ស្អាតៗ​ដែល​​សម្រាប់​ថ្ងៃ​បង្ហាញ​ទី 30 ខែសីហា​ខាង​មុខ

នៅ​ថ្ងៃ​30 ខែ​សីហា ខាង​មុន​នេះ គឺ​ជា​ថ្ងៃ​ដាក់​បង្ហាញ​កំពូល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ជប៉ុន Sony ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ IFA នៅ​ទី​ក្រុង​ប៊ែរឡាំង ។ កុំ​ឲ្យ​ស្ងាត់​ក្រុមហ៊ុន Olixar មាន​ដាក់​ចេញ​នូវ​ស្រោម​ការពារ​ទូរស័ព្ទ​សម្រាប់​ម៉ូដែល Sony Xperia XZ3 មួយ​ចំនួន ដែល​មាន​គុណភាព​ខ្ពស់​ផង​ដែរ។

ដោយសារ​តែ​ការ​ដាក់​បង្ហាញ​ស្រោម​ទូរស័ព្ទ​នេះ​ ធ្វើ​ឲ្យ​គេ​បាន​ដឹង​នូវ​​រូបរាង​របស់​ទូរស័ព្ទ​ Sony Xperia XZ3 កាន់តែ​ច្បាស់ ។ ​ដោយ​នៅ​ផ្នែក​ខាង​ខ្នង​យើង​ឃើញ​មាន​ភ្លើង flash ​ស្ថិត​នៅ​លើ​គេ បន្ទាប់​មក​គឺ​កាមេរ៉ា​មូល​ក្រឡង់ៗ​ចំនួន ២ គ្រាប់ ដែល​ជា​កាមេរ៉ា​ផលិត​និង​ស្រាវជ្រាវ​ដោយ Sony ផ្ទាល់​តែ​ម្ដង ។ ចុង​មក​ខាង​ក្រោម​ទៀត​យើង​ឃើញ​ទ្រនាប់​ស្កេន​ម្រាមដៃ​ស្ថិត​នៅ​ចំ​កណ្ដាល​ខ្នង​ទូរស័ព្ទ ដែល​ត្រូវ​នឹង​ម្រាម​ដៃ​ចង្អុល​របស់​អ្នក​កាន់​ប្រើ​ ។ ខុស​ពី Samsung ដែល​រឹង​ចចេស​ដាក់​ទ្រនាប់​ស្កេន​ម្រាមដៃ​​មិន​ចំ​ដៃ​អ្នក​កាន់​ប្រើ ហើយ​នៅ​កៀក​នឹង​កាមេរ៉ា​ខាង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រឡូកប្រឡាក់​កាមេរ៉ា​គ្រប់ពេល​ដែល​អ្នក​ស្កេន​ដោះសា​នោះ ៕





____________
ប្រភព Mobilefun

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក