Jul 12, 2018

Sony បង្អួត​វីដេអូ​កាមេរ៉ា​ទូរស័ព្ទ Xperia XZ2 Premium ដែល​មាន ISO 12800 ថត​ពេល​យប់​នៅ​តែ​ភ្លឺច្បាស់

ក្រុម​អ្នក​ព្យាករណ៍​បច្ចេកវិទ្យា​​គិត​ថា​ទូរស័ព្ទ​កំពូល​កាមេរ៉ា​របស់​ Sony គឺ Xperia XZ2 Premium ​មាន​កម្រិត ISO ដល់​ទៅ ISO12800 គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ម៉ូដែល​មុនៗ​ទៀត ព្រោះ​សមត្ថភាព​ចាប់​រូបភាព​និង​វីដេអូ​ក្នុង​បរិស្ថាន​ដែល​មាន​ពន្លឺ​តិច​ជា​ពិសេស​ពេល​យប់ ។

មុខងារ​ ISO ក្នុង​កាមេរ៉ា​ទូទៅ មិន​ថា​​ក្នុង​កាមេរ៉ា​ទូរស័ព្ទ​ក្ដី គឺ​មាន​តួនាទី​ធ្វើ​ឲ្យ​រូបភាព​ឬ​វីដេអូ​ដែល​ថត​ក្នុង​ពេល​មាន​ពន្លឺ​តិច ទទួល​បាន​ពន្លឺ​ខ្ពស់​វិញ អាច​ភ្លឺ​ជាង​ភ្នែក​របស់​មនុស្ស​ទៅទៀត ហើយ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​គេ​មិន​ទាន់​មាន​ទូរស័ព្ទ​ណា​អាច​ដល់​ដល់​ខ្ទង់​ម៉ឺន ISO នៅ​ឡើយ​ទេ ។
[youtube src="wWe54dC3HLw"/]
នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​យើង​ឃើញ​ពី​ការ​ផ្ដិត​យក​ទិដ្ឋភាព​នៅ​ពេល​យប់​ក្នុង​ទីក្រុង មើល​ទៅ​ឃើញ​ច្បាស់​ចែស​ មិន​ងងឹត​នោះ​ទេ ពិត​ជា​ស៊ី​ដាច់​គេ​ខាង​ថត​ពេល​យប់​មែន Sony ។

ចំពោះ​កម្រិត​ ISO លោត​ដល់ 12800 ក្នុង​ពេល​នេះ​ បើ​ធៀប​ជាមួយ​​​ភ្នែក​មនុស្ស​ដែល​មាន​កម្រិត ISO 1600 គឺ​អស្ចារ្យ​ខ្លាំង​ណាស់ តែ​បើ​ធៀប​ជាមួយ​កាមេរ៉ា​ធំៗ គឺ​មាន​ ISO ប្រហាក់ប្រហែល 51200 ដូច្នេះ​វា​ទាន់​ធ្វើ​ឲ្យ​អ្នក​ដែល​និយម​ថត​រូប​តាម​កាមេរ៉ា​ធំៗ​ត្រូវ​ប្រើ Xperia XZ2 Premium ជំនួស​ឲ្យ​កាមេរ៉ា​ប្រើ​សព្វ​ថ្ងៃ​នោះ​ឡើយ ។

KHGadgets សូម​រំលឹក​ថា រាល់​កាមេរ៉ា​ដែល​ប្រើ​លើ​ទូរស័ព្ទ​សព្វ​ថ្ងៃ​គឺ​សុទ្ធ​តែ​ទិញ​ពី Sony យក​មក​ដុះ​ខាត់​បន្ថែម​មុខងារ​ឲ្យ​ប្រសើរ​ជាង​មុន​បន្តិច​ ទៅ​តាម​សមត្ថភាព​អ្នក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន​ទូរស័ព្ទ​នីមួយៗ តែ​អ្វី​ដែល KHGadgets ចង់​ប្រាប់​គឺ មុខងារ​របស់ Sony មាន​មិន​បាន​យូរ​ទេ ព្រោះ​ក្រុមហ៊ុន​ដទៃ​នឹង​ទិញ​បច្ចេកវិទ្យា​នោះ​បំពាក់​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ដែរ គ្រាន់តែ​រាង​យឺត​ជាង ​Sony បន្តិច ។

វា​មិន​ខុស​អ្វី​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នាំ​គ្នា​សម្រុក​ទិញ​អេក្រង់​លាត​ពេញ​តួ​ពី​ក្រុមហ៊ុន Samsung នោះ​ទេ ព្រោះ​អ្នក​ប្រើ​សព្វ​ថ្ងៃ​គេ​មាន​តម្រូវ​ការ​ខ្ពស់​ជាង​មុន​ណាស់ តែ​អេក្រង់​មិនមែន​ជា​ប្រភេទ AMOLED ឬ SuperAMOLED គឺ​អ្នក​ទិញ​មាន​ចិត្ត​ងាក​រ៉េ​ភ្លាមៗ ដោយសារ​អ្នក​ប្រើ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន ។








Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក