Jul 25, 2018

ក្រុមហ៊ុន Sony ដាក់​បង្ហាញ​សេនស័រ​កាមេរ៉ា​ទូរស័ព្ទ IMX586 ទំហំ 48 មេហ្គា​ភីកសែល

ឃើញ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ Sony បាន​រក​ឃើញ​បច្ចេកវិទ្យា​កាមេរ៉ា​សម្រាប់​ទូរស័ព្ទ តាំង​ពី​ជំនាន់​ 8 មេហ្គា​ភីកសែល រហូត​មក​ដល់​ពេល​នេះ​កាមេរ៉ា​ទូរស័ព្ទ​មាន​វិវឌ្ឍន៍​អាច​ថត​ slow motion រហូត​ដល់ 960 ហ្វ្រេម​ក្នុង​មួយ​វិនាទី ដែល​ធ្វើ​ឲ្យ​វីដេអូ​មាន​ចលនា​យឺត​ខ្លាំង​អាច​ប្រៀប​ជាមួយ​កាមេរ៉ា​អាជីព​ធំ​ៗ​បាន ។
ឥឡូវ​នេះ​ក្រុមហ៊ុន Sony បាន​បង្ហាញ​ឧបករណ៍​ចាប់​សញ្ញា​រូបភាព ដែល​គេ​ហៅ​ថា​សេនស័រ CMOS សម្រាប់​ទូរស័ព្ទ​ថ្មី​មួយ​ទៀត​​ឈ្មោះ IMX586 ដែល​មាន​កម្លាំង​ខ្លាំង ​អាច​ចាប់​យក​ពន្លឺ​រូបភាព​រហូត​ដល់​ទំហំ 48 មេហ្គា​ភីកសែល ក្នុង​ទំហំ​ខ្នាត 0.8 μm ដែល​តូច​ជាង 1/2 ។ ហើយ​សេនស័រ​នេះ​នឹង​ត្រៀម​ចេញ​លក់​ក្នុង​ខែ​កញ្ញា ឆ្នាំ​2018 ខាង​មុខ​នេះ ។

សេនស័រ​កាមេរ៉ា​ទូរស័ព្ទ​របស់​ Sony ទំហំ 48 មេហ្គាភីកសែល ​នេះ​គឺ​បង្កើត​ឡើង​ដើម្បី​ផ្តួល​កាមេរ៉ា​របស់​ទូរស័ព្ទ Huawei P20 Pro ដែល​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា 3 គ្រាប់ មាន​មួយ​គ្រាប់​ទំហំ​40 មេហ្គា​ភីកសែល បច្ចុប្បន្ន​នេះ​ជា​​ទូរស័ព្ទ​ដែល​មាន​មុខងារ Zoom បាន​ជិត​ជាង​គេ​ដោយ​រក្សា​គុណភាព​បាន​ល្អ​ដដែល ។
គេ​រំពឹង​ថា 48 មេហ្គាភីកសែល ដែល Sony ទើប​សម្រេច​បង្កើត​បាន​នេះ នឹង​នាំ​យក​ទៅ​បំពាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន​ស៊េរី​ថ្មី Xperia XZ3 ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​ក្នុង​មហាសន្និបាត IFA 2018 ។ដូច្នេះ​យើង​មាន​តែ​​រង់ចាំ​មើល​ទាំងអស់​គ្នា​ ថា​តើ IFA 2018 បាន​បច្ចេកវិទ្យា​សំខាន់ៗ​អ្វី​ខ្លះ ៕
________________
ប្រភព Sony

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក