Jul 18, 2018

SONY ត្រៀម​ខ្លួន​បង្ហាញ​កំពូល​​ទូរស័ព្ទ​របស់​ខ្លួន ​ក្នុង​ព្រឹត្តិការណ៍ IFA 2018 នៅ​ថ្ងៃ 30 ខែ​សីហា

មហាសន្និបាត IFA 2018 នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ចុង​ខែ​សីហា​​ខាង​មុខ​នេះ ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​នឹង​នាំ​យក​ផលិតផល​ចេញ​ថ្មី​របស់​ខ្លួន ធ្វើ​ដំណើរ​ទៅ​កាន់​សាល​ពិព័រណ៍​​ ដើម្បី​​តាំង​បង្ហាញ​មហាជន​ឲ្យ​បាន​ឃើញ​ផលិតផល​របស់​ពួកគេ នៅ​ឯ​ទី​ក្រុង​ប៊ែរឡាំង នៃ​ប្រទេស​អាល្លឺម៉ង់ ។ ក្នុង​នោះ​ដែរ​ក៏​មាន​វត្តមាន​ក្រុមហ៊ុន Sony ដែល​នាំ​មុខ​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជប៉ុន​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​ធ្វើ​សន្និសីទ​កាសែត​ខ្នាត​ធំ​មួយ​នៅ IFA 2018 តែ​គេ​មិន​ទាន់​ដឹង​ថា Sony គាត់​បង្ហាញ​ពី​អ្វី​​នៅ​ឡើយ​ទេ ។
តាម​របាយការណ៍​ថ្មី​ៗនេះ​បាន​លើក​ឡើង​ថា Sony នឹង​ដាក់​បង្ហាញ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន Xperia XZ3 និង Xperia XZ3 Premium ដែល​ជា​កំពូល​ទូរស័ព្ទ​កាមេរ៉ា ដែល​មាន​កម្រិត ISO ខ្ពស់​ខ្លាំង អាច​ចាប់​យក​រូបភាព​និង​សកម្មភាព​វីដេអូ ក្នុង​ទី​ខ្វះ​ពន្លឺ ជាពិសេស​គឺ​ថត​ពេល​យប់​បាន​យ៉ាង​ច្បាស់ លើស​ទូរស័ព្ទ​ផ្សេងៗ​ ។ ស្មាតហ្វូន​ឆ្នាំ​នេះ Sony នឹង​បំពាក់​កាមេរ៉ា 4 គ្រាប់ មុខ 2 និង​ក្រោយ 2 ដែល​ដំណើរការ​ដោយ​ឈីប Snapdragon 845 មាន Ram GB និង​ទំហំ​ផ្ទុក​ឯកសារ​ដល់ 128GB ។
និយាយ​ទៅ​មាន​តែ Sony ទេ​ដែល​ដឹង​ថា​ ខ្លួន​នឹង​ត្រូវ​លើក​យក​អ្វី​មក​បង្ហាញ​ក្នុង​មហាសន្និបាត IFA 2018 ឆ្នាំ​នេះ ដូច្នេះ​ប្រិយមិត្ត​ត្រូវ​​រង់ចាំ​តែ​ជាង​មួយ​ខែ​ទៀត​ទេ ។ ឃើញ​ថា​ការ​ខិតខំ​ប្រឹងប្រែង​ផលិត​ទូរស័ព្ទ​ដ៏​ល្អ​មួយ​មិន​ងាយស្រួល​ទេ គេ​ត្រូវ​ចំណាយ​ពេល​ដល់​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គ្រឿង​រឹង​ចេញ​មក​ថ្មីៗ​ដំណាល​គ្នា នឹង​អាច​​ចាប់​ផ្គុំ​គ្នា ដើម្បី​កើត​ចេញ​ជា​ទូរស័ព្ទ​ល្អ​មួយ​ម៉ូដែល ទៅ​តាម​តម្លៃ និង​ទីផ្សារ​ដែល​ក្រុមហ៊ុន​នីមួយៗ​ចង់​បាន ៕
_____________
ប្រភព ubergizmo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក