Jul 21, 2018

ធនាគារ SoftBank និង Leica វិនិយោគ 121 លាន​ដុល្លារ​ជាមួយ​ទូរស័ព្ទ​កាមេរ៉ា​​ភ្នែក​ពីងពាង Light

Light គឺ​ជា​ក្រុមហ៊ុន​ដែល​កំពុង​ស្រាវជ្រាវ​ទូរស័ព្ទ​ ដែល​មាន​កាមេរ៉ា​ច្រើន​គ្រាប់​ផ្គុំ​កម្លាំង​គ្នា​ដើម្បី​ផលិត​ចេញ​នូវ​រូបភាព​កម្រិត​ខ្ពស់​និង​មាន ​Resulotion ធំ​លំដាប់​កាមេរ៉ា​អាជីព DSLR សព្វ​ថ្ងៃ ។ គោល​បំណង​ដែល​ត្រូវ​ប្រើ​កាមេរ៉ា​តូច​ច្រើន ព្រោះ​ចង់​បង្កើត​ឧបករណ៍​២​រួម​បញ្ចូល​គ្នា ទូរស័ព្ទ​និង​កាមេរ៉ា​អាជីព ដែល​ត្រូវ​បង្រួម​ឲ្យ​តូច​អាច​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​បាន តែ​គុណភាព​លំដាប់ DSLR ។

ឥឡូវ​នេះ​ក្រុមហ៊ុន Light បាន​សង្ឃឹម​ខ្លាំង​ហើយ​ដោយ​បាន​ខាង​ក្រុមហ៊ុន​ឯកទេស​ខាង​ផលិត Len កាមេរ៉ា Leica និង​​មូលនិធិ Vision Fund របស់​ធនាគារ SoftBank ចូល​រួម​គ្នា​បង្កើត​កញ្ចប់​ថវិកា​ដល់ 121 លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ដំណើរ​ស្រាវជ្រាវ និង​​ត្រៀម​ផលិត​នៅ​​ចុង​ឆ្នាំ​នេះ​ ។
ទូរស័ព្ទ​កាមេរ៉ា​ច្រើន Light ដែល​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ 2015 គឺ​មាន​ len រហូត​ដល់​16 គ្រាប់​មាន​មុខងារ​ខុស​គ្នា និង​កម្រាស់​ទូរស័ព្ទ​រាង​ក្រាស​បន្តិច តែ​នៅ​ពេល​នេះ Light បាន​អភិវឌ្ឍន៍​និង​កាត់​បន្ថយ​ចំនួន​កាមេរ៉ា​ឲ្យ​នៅ​ត្រឹម 9 គ្រាប់​សំខាន់ៗ​វិញ ។ ធ្វើ​ដូច្នេះ​កម្រាស់​ទូរស័ព្ទ​នឹង​ស្ដើង​ជាង​មុន សាក​សម​ជា​ទូរស័ព្ទ​សម័យ​ថ្មី អាច​ចេញ​ទោ​ប្រកួតប្រជែង​ជា​ជាមួយ​ទូរស័ព្ទ​ដទៃ​ទៀត​បាន ។
ចក្ខុវិស័យ​របស់​ក្រុមហ៊ុន Light មិន​ត្រឹម​តែ​បង្កើត​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​មាន​គំនិត​ចង់​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា​ច្រើន​ធ្វើការ​រួច​គ្នា​នេះ យក​ទៅ​បំពាក់​ជា​កាមេរ៉ា​មើល​ផ្លូវ​សម្រាប់​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ ព្រោះ​ដោយ​សារ​កាមេរ៉ា Light មាន​ប្រយោជន៍​ច្រើន​មិន​ត្រឹម​​​ទុក​សម្រាប់តែ​​ថត​រូប​នោះ​ទេ ។ ​អនាគត Light ចង់​នាំ​យក​កាមេរ៉ា​របស់​ខ្លួន​បំពាក់​លើ​មនុស្ស​យន្ត​ថែម​ទៀត​ផង ព្រោះ​បច្ចេកវិទ្យា​ធ្វើការ​រួម​គ្នា​របស់​កាមេរ៉ា Light សព្វ​ថ្ងៃ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​អាច​ធ្វើ​បាន​នៅ​ឡើង​ទេ។

ទស្សនា​រូបភាព​ដែល​ថត​ដោយ​ទូរស័ព្ទ​កាមេរ៉ា  Light



















__________
ប្រភព Light



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក