Jul 20, 2018

ក្រុមហ៊ុន Sharp បញ្ចេញ​លក់​ Aquos C10 និង B10 ដែល​ជា​ទូរស័ព្ទ​កម្រិត​មធ្យម មាន​កាមេរ៉ា​ភ្លោះ

ថ្មីៗ​នេះ​ក្រុមហ៊ុន Sharp ដែល​ជា​អ្នក​ជំនាញ​ផលិត​អេក្រង់​ទូរស័ព្ទ​ខ្លាំង​ផង​ដែរ​នោះ បាន​ដាក់​លក់​ទូរស័ព្ទ​ចំនួន​២ម៉ូដែល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Aquos C10 និង Aquos B10 ដែល​លក្ខណៈ​សម្បត្តិ​របស់ Aquos C10 ល្អ​ប្រសើរ​ជាង​មុន​ ដែល​បាន​ធ្វើការ​កែប្រែ​ចេញ​ពី​ទូរស័ព្ទ Aquos S2 ។

លក្ខណៈ​របស់ Sharp Aquos C10

Sharp Aquos C10 មាន​អេក្រង់​ទំហំ 5.5 អ៊ីញ​ជា​ប្រភេទ IPS LCD ជាមួយ resolution 1,080 x 2,040 ភីគសែល សមាមាត្រ 17:9 ។ អេក្រង់​នេះ​ក្រាល់​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass មិន​បញ្ជាក់​ជំនាន់ ។ កាមេរ៉ា​ខាង​មុខ​ទំហំ 8 មេហ្គា​ភីកសែល ថត​វីដេអូ​បាន FullHD និង​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​ទំហំ 12 មេហ្គា​ភីកសែល + 8 មេហ្គា​ភីកសែល ថត​បាន FullHD ដែរ ។

C10 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo ជាមួយ​ផ្ទៃ​ចុច​បញ្ជា​របស់​ក្រុមហ៊ុន Sharp ផ្ទាល់ ​ល្បឿន​ទូរស័ព្ទ​នេះ​ប្រើ​បន្ទះ​ឈីប Snapdragon 630 ដែល​រត់​ជាមួយ ​Ram 4GB មាន​អង្គ​ផ្ទុក​ឯកសារ​បាន​ 64GB និង​អាច​បន្ថែម microSD ដើម្បី​ពង្រីក​កន្លែង​ដាក់​ឯកសារ​បាន​ផង​ដែរ ។ សម្រាប់​ថាមពល​ថ្ម​ទូរស័ព្ទ​នេះ​វិញ​រាង​តិច​បន្តិច​ហើយ​ដែល​មាន​ត្រឹម 2,700mAh គឺ​តូច​ជាង​កាល​ពី​ជំនាន់ Sharp Aquos S2 ទៅ​ទៀត ។

លក្ខណៈ​របស់ Sharp Aquos B10

Sharp Aquos B10 មាន​អេក្រង់​ទំហំ 5.7 អ៊ីញ​ (ធំ​ជាង Aquos C10 បន្តិច) ជា​ប្រភេទ IPS LCD ជាមួយ តែ​មាន resolution 720 x 1,440 ភីគសែល (តិច​ជាង Aquos C10) សមាមាត្រ 17:9 ។ ក្រាល់​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass  ។ កាមេរ៉ា​ខាង​មុខ​ 13 មេហ្គា​ភីកសែល និង​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​ទំហំ 13 មេហ្គា​ភីកសែល + 8 មេហ្គា​ភីកសែល ថត​បាន FullHD  ។

B10 ប្រើប្រាស់​ឈីប MediaTek MT6750 (ឈីប​ក្រុមហ៊ុន​ចិន) ដែល​ដំណើរការ​ក្នុង​កម្រិត Android 7.0 Nougat តែប៉ុណ្ណោះ ។ វា​មាន Ram 3GB និង​ទំហំ​ផ្ទុក​ឯកសារ​បាន​ត្រឹម 32GB តែ​អាច​បន្ថែម​ទៀត​បាន​ដោយ​ប្រើ microSD ។ ចំណុះ​ល្អ​របស់​វា​គឺ​មាន​ថាមពល​ថ្ម 4000mAh ធំ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​មួយ​ថ្ងៃ​ដែរ ។

សម្រាប់​ទូរស័ព្ទ​ទាំង២​នេះ នៅ​ខ្មែរ​យើង​ប្រហែល​ជា​មិន​មាន​នាំ​ចូល​យក​មក​លក់​ទេ ព្រោះ​កម្រ​ឃើញ​មាន​គេ​ដាក់​លក់​ទូរស័ព្ទ​ម៉ាក Sharp ណាស់ បើ​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ ​គឺ​ឃើញ​មាន​ដាក់​លក់​នៅ​ខ្មែរ​ និង​ខ្មែរ​យើង​ស្គាល់​ម៉ាក​ Sharp នេះ​យូរ​ហើយ​ដែរ ៕
____________
ប្រភព sharpconsumer.eu/mobile/sharp-aquos-c10

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក