Jul 24, 2018

Samsung ត្រៀម​ចេញ​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ ដែល​អាច​​សាក​បាន​២​ឧបករណ៍​ក្នុង​ពេល​តែមួយ​ នេះ​បើ​តាម​រូបភាព​បែកធ្លាយ

យើង​ទើប​ទទួល​រូប​​ភាព​មួយ​ ​បង្ហាញ​ពី​ប្រអប់​ឧបករណ៍​សាក​បញ្ចូល​ថាមពល​ដោយ​ឥត​ខ្សែ wireless charger ដែល​អាច​សាក​ម្ដង​បាន​២​ឧបករណ៍​ក្នុង​ពេល​តែ​មួយ ។ តែ​បើ​តាម​មើល​រូបភាព​នៃ​ប្រអប់​នោះ ធ្វើ​ឲ្យ​អ្នក​វិភាគ​ប៉ាន់ស្មាន​ថា​ឧបករណ៍​នោះ ប្រហែល​ដាក់​លក់​បន្ថែម មិន​បាន​មាន​មក​ស្រាប់​ក្នុង​ប្រអប់​នៃ​ទូរស័ព្ទ Galaxy Note9 នោះ​ទេ ។

តែ​យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​ប្រសើរ​មួយ​នៃ​បច្ចេកវិទ្យា​ សាក​​ថាមពល​ដោយ​ឥត​ខ្សែ wireless charger ដែល​មាន​ការ​រីក​ចម្រើន​រហូត​អាច​សា​បាន​ច្រើន​ឧបករណ៍​ដោយ​ប្រើ​របស់​តែ​មួយ​បាន ។ ឈ្មោះ​នៃ​ឧបករណ៍​នេះ​មាន​លេខ​សំគាល់​ EP-N6100 និង​ឈ្មោះ​ជា​ផ្លូវ​ការ​មក​ថា Wireless Charger Duo ។

សម្រាប់​លោកអ្នក​ដែល​ប្រើ​ស្មាតហ្វូន​ផង និង​នាឡិកា​វៃ​ឆ្លាត​របស់ Samsung ផង នឹង​មាន​ភាព​ងាយស្រួល​ បើ​បាន​ប្រើ​បន្ទះ​សាក​ថាមពល​ថ្ម​ឥត​ខ្សែ​នេះ ដែល​ត្រៀម​នឹង​ចេញ​លក់​ក្នុង​ព្រឹត្តិការ​បើក​ប្រអប់ Unpack Event នា​ថ្ងៃ​ទី 9 ខែ​សីហា ខាង​មុខ​នេះ ៕
_____________
ប្រភព twitter

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក